ស្មាតហ្វូនបីម៉ាក បំពាក់ប្រព័ន្ធបញ្ចុះកម្ដៅ

ស្មាតហ្វូនស៊េរី ទំនើបជាច្រើនម៉ូដែល បានដាក់លក់យ៉ាងព្រោងព្រាត លើទីផ្សារប្រទេសកម្ពុជា តែក្នុងនោះមានតែស្មាតហ្វូន ប៉ុន្មានម៉ូដែលប៉ុណ្ណោះ ដែលភ្ជាប់មកជាមួយប្រព័ន្ធបញ្ចុះកម្តៅ (Cooling System or Water Cooling System) ដើម្បីជួយស្រូបកម្ដៅពី CPU និង GPU នៅពួកវាដំណើរការយូរ ឬមានកម្មវិធីធំៗកំពុងដំណើរការ។ ស្មាតហ្វូនដែលបានបំពាក់បច្ចេកវិទ្យា បញ្ចុះកម្តៅមាន៖

ស្មាតហ្វូនបីម៉ាក បំពាក់ប្រព័ន្ធបញ្ចុះកម្ដៅ

១. Sony Xperia Z2 និង Xperia Z5 Premium
Xperia Z2 និង Z5 Premium បំពាក់ដោយ Processor ប្រភេទ Snapdragon 801 និង Snapdragon 810 ដូច្នេះកម្តៅដែលចេញពី CPU និង GPU នឹងនៃ Processor ប្រភេទនេះនឹងត្រូវទប់ស្កាត់ដោយ Water Cooling System។

ស្មាតហ្វូនបីម៉ាក បំពាក់ប្រព័ន្ធបញ្ចុះកម្ដៅ

២. Microsoft Lumia 950/950 XL
Lumia ស៊េរីថ្មីទាំងពីរម៉ូដែលបំពាក់ដោយ RAM ដល់ទៅ 4GB និង Specs ផ្សេងៗក៏មានសមត្ថភាពខ្លាំង ដូច្នេះវាអាចដំណើរការកម្មវិធី ឬហ្គេមធំៗដោយរលូន តែវានឹងធ្វើឱ្យទូរសព្ទឆាប់ឡើងកម្តៅ។

កម្តៅដែលចេញពី Processor ប្រភេទ Snapdragon 808 និង Snapdragon 810 ដែលបំពាក់ Lumia 950/950 XL នឹងត្រូវកាត់បន្ថយ ដែលធ្វើឱ្យទូរស័ព្ទអាច គ្រប់គ្រងកម្តៅបានល្អ។

ស្មាតហ្វូនបីម៉ាក បំពាក់ប្រព័ន្ធបញ្ចុះកម្ដៅ

៣. Samsung Galaxy S7/S7 Edge
ស្មាតហ្វូនកូនពៅរបស់ Samsung ទាំងពីរម៉ូដែល បានចាប់យកបច្ចេកវិទ្យា Water Cooling System ដូចគ្នានឹងក្រុមហ៊ុនទាំងពីរខាងលើ តែ S7/S7 Edge បំពាក់ដោយ Processor ប្រភេទ Snapdragon 820 និង Exynos 8890 ដែលរំភាយកម្តៅខ្លាំង។ ដូច្នេះ Water Cooling System ដែលមានលើ S7/S7 Edge នឹងធ្វើឱ្យកម្តៅទូរសព្ទថយចុះ ដែលអាចឱ្យប្រិយមិត្តដំណើរការ កម្មវិធីធំៗបានដោយប្រសើរ៕

ប្រភព៖ សប្បាយ