ក្រុមហ៊ុនស្វីស យកគំរូរថយន្តចាស់ បង្កើតរថយន្តខ្នាតតូចថ្មី រត់បាន ១០០គីឡូម៉ែត្រក្នុង១ម៉ោង

បច្ចេកវិទ្យា៖ ក្រុមហ៊ុនរបស់ស្វីស បានធ្វើការកែច្នៃបន្ត រថយន្តស៊េរីឆ្នាំ១៩៥៦ ឲ្យក្លាយជារថយន្តខ្នាតតូចទំនើប បំពេញតម្រូវការទីផ្សារ  នេះបើយោងតាម dailymail ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនា។

ក្រុមហ៊ុន Micro Mobility Systems AG  បានបង្ហើបថា ខាងក្រុមហ៊ុន បានបង្កើតយកគំរូរថយន្ត ខ្នាតតូចស៊េរីឆ្នាំ ១៩៥៦ មកតំឡើងថ្មីជាប្រភេទ រថយន្តអគ្គីសនី ឈ្មោះ Microlino ដោយលក់ចាប់ពីតម្លៃ ៨.៩៥០ ដុល្លារអាម៉េរិក ដល់ ១១.២០០ ដុល្លារអាម៉េរិក ។

រថយន្តខ្នាតតូចនេះ ប្រើប្រាស់ថាមពល ១៥កាវ៉ាត់  ហើយអាចរត់ក្នុងល្បឿន ១០០ គីឡូម៉ែត្រ ក្នុង១ម៉ោង  ហើយរាល់ពេលសាកថាមពលម្តង អាចរត់បាន ១២០គីឡូម៉ែត្រ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖