កម្ពុជា​ប៉ះ​ស៊ី​រី​នៅ​អូ​ម៉​ង់​នា​ម៉ោង​១១​យប់​នេះ ដែល​មិនមែនជា​បេសកកម្ម​ចុងក្រោយ​

​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon ត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​ស៊ី​រី​នា​វេលា​ម៉ោង​១១​យប់​នេះ (​ម៉ោង​នៅ​កម្ពុជា​)​នៅ​ក្រុង Muscat ប្រទេស​អូ​ម៉​ង់ សម្រាប់​ការប្រកួត​ចុងក្រោយ​ពូ​ល E នៃ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ ។ ថ្វីត្បិតតែ កម្ពុជា​បាន​ហាលអាវ​ក៏ដោយ ប៉ុន្តែ​នៅមាន​ឱកាស​ក្នុងការ​ប្រកួត​វគ្គ Playoff ដើម្បី​រក​កៅអី​ជុំ​ទី​បី​នៃ​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ ។ នេះ​បើតាម​រូបមន្ត​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC)​។​

​នៅក្នុង​ការប្រកួត​ពូ​ល E ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ចាញ់​ទាំង​៧​លើក​នា​ការប្រកួត​កន្លងមក រួមទាំង​បរាជ័យ ៦-០ ក្នុងជំនួប​ជាមួយ​ស៊ី​រី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ជើង​ទីមួយ​។ សម្រាប់​ព្រឹត្តិការណ៍​ជម្រុះ World Cup កម្ពុជា​បាន​ហាលអាវ​រួច​ទៅហើយ​ បើទោះបីជា​ពួកគេ​អាច​ឈ្នះ​ក្រុម​ស៊ី​រី នា​រាត្រី​នេះ​ក៏ដោយ​។​

​ជប៉ុន និង​ស៊ី​រី ប្រទាញប្រទង់​គ្នា​លើ​កំពូល​តារាង ខណៈ​សឹង្ហ​បុរី និង​អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថិតនៅ​លេខ​៣ និង​លេខ​៤ ។ កម្ពុជា​មិនមាន​ពិន្ទុ​ណាមួយ​ឡើយ​ក្នុង​ដៃ ប៉ុន្តែ​បើតាម​រូបមន្ត​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ក្រុម​បាត​តារាង​នៃ​ពូ​ល​នីមួយៗ​នៅមាន​ឱកាស​​ប្រជែង​គ្នា​សម្រាប់​វគ្គ Playoff  ដើម្បី​ប្រជែង​យក​កៅអី​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​បី AFC Asian Cup ឆ្នាំ​២០១៩ ។​
កម្ពុជា​ប៉ះ​ស៊ី​រី​នៅ​អូ​ម៉​ង់​នា​ម៉ោង​១១​យប់​នេះ ដែល​មិនមែនជា​បេសកកម្ម​ចុងក្រោយ​

​ការប្រកួត Playoff នៃ​វគ្គ​ជម្រុះ​ជុំ​ទី​បី AFC Asian Cup គ្រោង​ប្រព្រឹត្តទៅ​ចន្លោះ​ថ្ងៃទី​២ ដល់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦ សម្រាប់​ជើង​ទីមួយ ហើយ​ជើង​ទី​ពីរ ធ្វើ​នៅ​អំឡុង​ខែកញ្ញា និង​ខែតុលា ដោយ​ការចាប់​ឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៧ ខែមេសា នៅ​ទីស្នាក់ការ AFC នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

​បច្ចុប្បន្ន ក្រុម​ដែល​ត្រូវ​ធ្លាក់​ទៅលេង Playoff សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​បី​នៃ AFC Asian Cup រួមមាន កម្ពុជា ប៊ូ​តង់ និង​ឡាវ​។ ក្រុម​ផ្សេងទៀត អាស្រ័យ​លើ​លទ្ធផល​នៃ​ការប្រកួត​ជា​បន្តបន្ទាប់​៕

​ប្រភព​រូបថត​៖ លោក ឆាំង ពិសិដ្ឋ

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​