លោក ឱម យ៉ិនទៀង​៖ គ្មានអ្វី​មករា​រាំង​យើងខ្ញុំ​បានទេ​…​ពី​ណា​គោរព​ច្បាប់​ជាង​យើង​ទៀត​?

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU លោក ឱម យ៉ិនទៀង បានសម្រេច​ទទួលយក​ពាក្យបណ្ដឹង​ពី​ក្រុមយុវជន​ដែល​ប្ដឹង​ឯកឧត្តម កឹម សុខា  ដោយ​លោក​ប្រកាស​ហែក​ចោល​សំបុត្រ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ឯកឧត្តម កឹម សុខា ចាស់ នឹង​តម្រូវ​ឲ្យ​ឯកឧត្តម កឹម សុខា បើក​ឯកសារ​ថ្មី​ដោ​យមក​ប្រកាស​ទ្រព្យសម្បត្តិ​ម្ដងទៀត​។ លោក ឱម យ៉ិនទៀង ប្រកាសថា អង្គភាព​លោក​នឹង​បន្ត​និតិ​វិធី​ខ្លួន ដើម្បី​ស៊ើបអង្កេត​លើ​ករណី​ឯកឧត្តម កឹម សុខា តាម​ពាក្យបណ្ដឹង​របស់​ក្រុមយុវជន​នេះ ដោយ​លោក​យោងតាម​ច្បាប់​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាត្រា​៣៦ ស្ដីពី​ការកើនឡើង​នៃ​ទ្រព្យសម្បត្តិ​ខុសច្បាប់​។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ ក៏បាន​ព្រមាន​ទៅ​អ្នកការពារ​ឯកឧត្តម កឹម សុខា និង​អ្នក​ជេរប្រមាថ​អង្គភាព​លោក​ដែរ​ថា គ្មាន​អ្នកណា​មករា​រាំង​ដំណើរការ​នីតិវិធី​របស់​អង្គភាព​លោក​បានឡើយ​។ លោក​ព្រមាន​ថា «​អ្នកឯង​ចង់​ដុត​កម្លោច ជេរ​ខ្ញុំ​ឲ្យ​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ក្ដៅ​ម៉ាស៊ីន​ធ្វើ កឹម សុខា កាន់តែខ្លាំង​»​។​

​សូម​ស្ដាប់​សំឡេង​៖

​ក្នុង​ពិធី​ប្រកាស​លទ្ធផល​កោសល្យ​វិ​ច្ច័​យ លោក ឱម យ៉ិនទៀង បានប្រកាសថា ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​វិភាគ​តាម​លក្ខណៈ​បច្ចេកទេស រកឃើញថា សំឡេង​នៅក្នុង​ខ្សែអាត់​នោះ ពិតជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា និង​កញ្ញា​ស្រីមុំ មែន ដោយ​ផ្អែកលើ​ការវិភាគ​ទៅលើ​កម្រិត​សំឡេង ល្បឿន​សំឡេង និង​សង្វាក់​សំឡេង​នៃ​ខ្សែអាត់​នោះ គឺ​ដូចនឹង​សំឡេង​ឯកឧត្តម កឹម សុខា និង​នារី​ស្រីមុំ ដែរ​។​

​ទាក់ទង​នឹង​សំឡេង​ខ្សែអាត់ ប្រធាន ACU ចាត់ទុកថា អ្នក​លួច​ថត គឺ​ពិតជា​ខុស ដោយ​យោងតាម​មាត្រា​៣០១​នៃ​បទល្មើស​ព្រហ្មទណ្ឌ ប៉ុន្តែ​ដោយសារតែ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជា តិ រក្សា​ជំហរ «​បី​មិន​» [​មិន​ឆ្លើយ មិន​ឈ្លោះ មិន​ឆ្លង​] ទើប ACU ចាត់ទុកថា សំឡេង​នេះ​អាចជា​តម្រុយ​ប្រើប្រាស់​បាន​ដែល​ត្រូវធ្វើ​កោសល្យ​វិ​ច្ច័​យ​។​

លោក ឱម យ៉ិនទៀង​៖ គ្មានអ្វី​មករា​រាំង​យើងខ្ញុំ​បានទេ​...​ពី​ណា​គោរព​ច្បាប់​ជាង​យើង​ទៀត​?
 
​ជុំវិញ​បញ្ហា​ទ្រព្យសម្បត្តិ លោក​ឱម យ៉ិនទៀង បាន​លើកឡើងថា ឯកឧត្តម កឹម សុខា បាន​ប្រ កាស​រួចរាល់​ហើយ​។ ដោយសារ​តែមាន​ពាក្យ​ប្ដឹង​ពី​ក្រុមយុវជន ACU នឹង​ពិចារណា ផ្ទៀងផ្ទាត់ ហើយ​ឈានទៅ​ហៅ​ឯកឧត្តម កឹម សុខា ឲ្យ​ចូល​បំភ្លឺ​តាម​មាត្រា​៣៦​របស់ ACU ស្តីពី​ការកើនឡើង​នៃ​ទ្រព្យសម្បត្តិ​ខុសច្បាប់​។​

​កាលពី​ថ្ងៃទី​១៨​មីនា ក្រុមនិស្សិត​ដឹកនាំ​ដោយ​លោក ស្រី ចំរើន បានដាក់​ពាក្យ​ប្ដឹង​ឯកឧត្តម កឹម សុខា ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ស្នើ​ឲ្យ​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​សំឡេង​សាសង​ពី​ការទិញ​ដី និង​ផ្ទះ​ឲ្យ​នារី​ម្នាក់ ដែល​ពួកគេ​អះអាងថា មាន​សំឡេង​ខ្សែអាត់​ចំនួន​៣ ដែល​សង្ស័យ​ជា​សំឡេង​ឯកឧត្តម កឹម សុខា​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​