ចិន ទទូច​ភាគី​ពាក់ព័ន្ធ​ឲ្យ​បញ្ចប់​ការចរចា​«​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​»​នៅក្នុង​ឆ្នាំនេះ​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ចិន បាន​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ទូទាំង​ពិភពលោក​។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង ក៏បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ការប្រឹងប្រែង​បន្ថែម​ដើម្បី​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ភាគី​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រង់​ជ្រុងជ្រោយ​(RCEP)​នៅក្នុង​ឆ្នាំ​នេះដែរ​។​

​ថ្លែង​ក្នុង​ស​ន្នី​សីទ​ប្រចាំឆ្នាំ​នៃ​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី (BFA) នៅ​ថ្ងៃទី​២៤ ខែមីនា​នេះ  លោកនាយក​រដ្ឋមន្ត្រី​លី បាន​អះអាងថា ប្រទេស​នៅក្នុង​តំបន់​កំពុងតែ​ប្រឈម​នឹង​កម្សោយ​សេដ្ឋកិច្ច​ខាងក្រៅ និង វិសមភាព​នៃ​ការអភិវឌ្ឍ​។ លោក លី ក៏បាន​ទទូច​ឲ្យ​មានការ​បង្កើន​នូវ​ការអភិវឌ្ឍ​ដែលមាន​ការរួម​បញ្ជូន​គ្នា​នៅក្នុង​តំបន់​។​

​លោក លី ក៏បាន​បន្ថែម​ដែលថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​បំផុត​ប្រចាំ​តំបន់​ដែលមាន​ការចូលរួម​ពី​សមាជិក​ជាច្រើន​។ លោក ថា​ចិន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ភ្ជាប់​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី​» ជាមួយនឹង​គម្រោងការ​អភិវឌ្ឍ​នៃ​ប្រទេស​នៅ​អាស៊ី និង​ស្ថាប័ន​នៅក្នុង​តំបន់​។​

​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ចិន​បែបនេះ ក៏​ដើម្បី​បញ្ជាក់បន្ថែម​ភាគី​ពាក់ព័ន្ធ​នៃ RCEP ក្នុងការ ព​ន្លឿ​ន​នៃ​ការចរចា​នៃ​កិច្ចព្រមព្រៀង​នេះ​។ ការចរចា​នៃ​កិច្ចព្រមព្រៀង RCEP ត្រូវបាន​លើក​ពេល​ក្នុង​ការបញ្ចប់​នៅ​ឆ្នាំមុន​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួរ​។​

​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ឬ​ហៅ​កាត់​ថា RECP (Regional Comprehensive Economic Partnership) គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន និង​លើក​ចរចា​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១២​ក្នុងឱកាស​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ កិច្ចព្រមព្រៀង​ដែលមាន​ទំហំ ពាណិជ្ជកម្ម​ស្មើនឹង​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក បង្កើតឡើង​ដើម្បី​ប្រែក្លាយ​តំបន់​រដ្ឋ​អាស៊ាន និង​ដៃគូ​សន្ទនា​របស់ខ្លួន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី​។​

​ភាគី​នៃ​កិច្ចព្រមព្រៀង រាប់បញ្ចូល​សមាជិក​អាស៊ាន​ទាំង​ដប់ និង ដៃគូ​សន្ទនា​ផ្សេងទៀត​រួមមាន​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូ​វែ​ល​ហ្សេ​ឡង់​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​