ក្រោយ​ការវាយប្រហារ​នៅ​បែលហ្ស៊ិក ប៉ូឡូញ​បដិសេធ​ទទួលយក​ជនភៀសខ្លួន​

លោកស្រី Beata Szydlo នាយករដ្ឋមន្ត្រីប៉ូឡូញ​ប៉ូឡូញ​នឹងមិន​ទទួលយក​ជនភៀសខ្លួន​ចំនួន​៧​ពាន់​នាក់ ដែល​ខ្លួន​យល់ព្រម​ក្នុង​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​នោះទេ​។ នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោកស្រី Beata Szydlo បានបញ្ជាក់​ដូចនេះ បន្ទាប់ពី​មានការ​ប្រហារ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល រាជធានី​បែ​ល​ហ្សិ​កនៅ​ថ្ងៃទី​២២ ខែមីនា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​៣០​នាក់​បាត់​បង់ជីវិត និង​ជាច្រើន​នាក់​ទៀត​របួស​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ដោយ​ព្រួយបារម្ភ​ពី​ការវាយប្រហារ​ដូច​នៅ​បែលហ្ស៊ិក ប៉ូឡូញ​នឹងមិន​ទទួលយក​ជនភៀសខ្លួន​នៅក្រោម​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប​ទេ​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Beata Szydlo នាយករដ្ឋមន្ត្រី​ប៉ូឡូញ ដោយ​បញ្ជាក់ថា  លោកស្រី​មើលមិនឃើញ​ពី​លទ្ធភាព​ដែល​ប៉ូឡូញ​ទទួលយក​ជនភៀសខ្លួន​នោះទេ ក្រោយ​ការផ្ទុះ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ដែល​សម្លាប់​មនុស្ស​ជាច្រើន​។​

​តាមរយៈ​ការចរចា​រវាង​ជាមួយ​សហភាព​អឺរ៉ុប ប៉ូឡូញ​គ្រោង​នឹង​ទទួល​ជនភៀសខ្លួន​៤០០​នាក់​ក្នុង​ជំហាន​ដំបូង​ក្នុងឆ្នាំនេះ ខណៈ​ចំនួន​ដែល​នៅសល់​នឹងត្រូវ​ទទួល​បន្ត​នៅ​បី​ឆ្នាំ​បន្ទាប់​ទៀត​។ តាមពិតទៅ ពលរដ្ឋ​ប៉ូឡូញ​មិនសូវ​ជា​សប្បាយចិត្ត​គម្រោង​ទទួល​ជន​ភៀស​ប៉ុន្មាន​នោះទេ​។ នៅ​ឆ្នាំ​២០១៥ ពលរដ្ឋ​ប៉ូឡូញ​បានធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ជនភៀសខ្លួន​នៅតាម​ដងផ្លូវ​និង​តាម​បណ្ដាញ​សង្គម ដែល​រៀបចំ​ដោយ​ចលនា​ក្រុម​ជាតិនិយម​។​

​ជាមួយគ្នានេះ នៅ​ខែតុលា ឆ្នាំមុន ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda ក៏​ធ្លាប់​និយាយ​ដែរ​ថា រដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​ដើម្បី​ការពារ​ពលរដ្ឋ​ពី​ជម្ងឺឆ្លង​តាមរយៈ​ជនភៀសខ្លួន​។ បើតាម​ទូរទស្សន៍ Al Jazeera មាន​ជម្ងឺ​មួយចំនួន​ត្រូវបាន​នាំមក​ជាមួយនឹង​ជនភៀសខ្លួន ដូចជា​ការឆ្លង​ជំងឺ​អាសន្នរោគ​នៅ​កោះ​ក្រិ​ក និង​រោគ​មួល​នៅឯ​ទីក្រុង​វី​យែ​ន​ជាដើម​។​

​លើសពីនោះ​ទៅទៀត បញ្ហា​សន្តិសុខ​ក៏​ទំនងជា​មូលហេតុ​នៅ​ពីក្រោយ​ការបដិសេធ​នេះដែរ ព្រោះ ការវាយប្រហារ​នៅ​ព្រុ​ច​សែ​ល​បង្កើតជា​មន្ទិល​ពី​ការពង្រឹង​សន្តិសុខ​នៅ​អឺរ៉ុប​។ នៅ​ថ្ងៃទី​២២ ខែមីនា អ្នកនាំពាក្យ​រដ្ឋាភិបាល​ប៉ូឡូញ​លោក Rafal Bochenek និយាយថា ការវាយប្រហារ​នៅ​ព្រុ​ច​សែ​ល ជា​សញ្ញា​បង្ហាញថា ប្រព័ន្ធ​សន្តិសុខ​អឺរ៉ុប​មិនមាន​ប្រសិទ្ធភាព​ទេ ដូច្នេះ​ប៉ូឡូញ​មិនអាច​ទទួល​ជនភៀសខ្លួន​នៅពេលនេះ​បានទេ​។​

​អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា មនុស្ស​ដែល​មកពី​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាងជើង​គួរតែ​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់ ហើយ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​ពួកគេ​ក៏​គួរតែ​ពិនិត្យ​ឲ្យ​បាន​ពីរ​បី​ដង​ផងដែរ​។ នេះ​ក៏​ដោយសារតែ​កន្លងមក ឯកសារ​ទាំងនោះ​គឺ​ខុស និង​មានការ​ក្លែងបន្លំ​។ ម្យ៉ាងទៀត លោក Bochenek ក៏​បញ្ជាក់ដែរថា បើសិន​ការគំរាមកំហែង​ពី​លំហូរ​ជនភៀសខ្លួន​មិនត្រូវ​បាន​លុបបំបាត់​ទេ រដ្ឋាភិបាល​ប៉ូឡូញ​នៅតែ​ចាត់ទុក​សុវត្ថិភាព​របស់​ប្រជាជន​ជា​រឿង​សំខាន់​ដដែល​៕           

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​