អគ្គនាយិការប្រតិ្តបត្តិ ក្រុមហ៊ុន វីតាល់ ឧបត្ថម្ភការព្យាបាលទាំងស្រុងនៅ ប្រទេសវៀតណាម ដល់បុរសកំសត់ ដែលមានកូនកើតជម្ងឺរលាកស្រោមខួរធ្ងន់ធ្ងរ

វៀតណាម៖ លោក គុជ ប៊ុណ្ណារ៉ា ដែលទទួលបានអាណិតអាសូរយ៉ាងខ្លាំង ពីបណ្តាញអ្នកលេងហ្វេសបុក ទាក់ទងនឹងស្ថានភាពជម្ងឺកូនស្រី ដែលកើតជម្ងឺរលាកស្រោមខួរធ្ងន់ធ្ងរ ពេលនេះបានទៅដល់ ប្រទេសវៀតណាមហើយបន្ទាប់ពីទទួល បានការឧបត្ថម្ភទាំងស្រុង ជាកញ្ចាក់ទាំង ការចាយវាយ ថ្លៃធ្វើដំណើរ និងថ្លៃព្យាបាលពីបងស្រី អគ្គនាយិការប្រតិ្តបតិ្ត នៃក្រុមហ៊ុន ទឹកពិសា វីតាល់។ 

 ការផ្តល់ជាការឧបត្ថម្ភបែបនេះ ត្រូវបានទទួលការសាទរយ៉ាងខ្លាំងពីបងប្អូន បណ្តាអ្នកលេងហ្វេសបុ៊ករាប់មឿននាក់ ដែលម្នាក់ៗបានសាទរដល់ក្រុមហ៊ុន វីតាល់ ក៏ដូជាលោកជំទាវ ជឹង សុគន្ធាវី ដែលមានចិត្តសណ្តោសប្រណៃ ដ៏ថ្លៃថ្លា រាល់សកម្មភាពសង្គមនានា នៅប្រទេសកម្ពុជា
ដោយទទួលបានការយកចិត្តទុកដាក់នឹងទំនុកបម្រុងយ៉ាងយកចិត្តទុកដាក់ លោក ប៊ុណ្ណារ៉ាសម្តែងការសេចក្តីថ្លែងអំណរគុណជាខ្លាំងដល់លោកជំទាវ ជឹង សុគន្ធាវី ដោយលោកបានបង្ហោះ នូវចំណាប់អារម្មណ៍ មួយចំនួន ក្នុងទំព័រហ្វេសបុ៊ករបស់លោកមុន នឹងលោកចាកចេញទៅប្រទេស វៀតណាមថា៖
«ដោយមានការអាណិតអាសូរពី លោកជំទាវ ជឹង សុគន្ធាវី ក្រុមប្រឹក្សាភិបាល និងជា នាយិកាប្រតិបត្តិ របស់ក្រុមហ៊ុន NVC Corporation (Vital) លោកជំទាវបានផ្តល់ជាថវិការ និង បានផ្តួចផ្តើមបញ្ជូន តីតី ទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ប្រទេសវៀតណាម ជំនាញផ្នែកខួរក្បាល។ នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោកជំទាវ ដោយបានផ្តល់ឱកាសអោយខ្ញុំបានធ្វើនូវ រឿងដែលខ្ញុំប្រាថ្នាចង់បញ្ជូនកូន តី ទៅព្យាបាលនៅក្រៅប្រទេសជាយូរណាស់មកហើយ ។
សូមជូនពរដល់លោកជំទាវ អោយជួបនូវភាពជោគជ័យជានិច្ច និង ក៏សូមអរគុណដល់បងប្អូនប្រុសស្រី និងមិត្តៗនៅក្នុង Facebook ដែលមានចិត្តអាណិតអាសូរដល់ តីតី ដោយបាន ធ្វើការ Comment ជូនពរដល់ តីតី ជាហូហែ ។លទ្ធផលយ៉ាងណានោះ ខ្ញុំនឹងផ្តល់ជាព័ត៌មាននៅពេលក្រោយទៀត សូមអរគុណ ៕»
ចំពោះព័ត៌មានពីស្ថានភាពជម្ងឺនៅបន្តទៀត យើងនឹងរាយការណ៍ពេលក្រោយ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • អគ្គនាយិការប្រតិ្តបត្តិ ក្រុមហ៊ុន វីតាល់ ឧបត្ថម្ភការព្យាបាលទាំងស្រុងនៅ ប្រទេសវៀតណាម ដល់បុរសកំសត់ ដែលមានកូនកើតជម្ងឺរលាកស្រោមខួរធ្ងន់ធ្ងរ已关闭评论
  • 13 views
  • Hide Sidebar
    A+