Champions League គ្រោង​កែទម្រង់​ថ្មី ឲ្យ​កាន់​តែ​ទាក់​ទាញ

ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League គ្រោង​ធ្វើ​កំណែ​ទម្រង់​ធំ​​ថ្មី​ ​ដើម្បី​​ធ្វើ​ឲ្យ​មាន​ជំនួប​ក្រុម​ធំៗ​ប៉ះ​គ្នា​កាន់​តែ​ច្រើន​ប្រកួត និង​កាន់​តែ​ទាក់​ទាញ​សម្រាប់​អ្នក​ទស្សនា​ជុំ​វិញ​ពិភពលោក។

 

Champions League គ្រោង​កែទម្រង់​ថ្មី ឲ្យ​កាន់​តែ​ទាក់​ទាញ
ទម្រង់​ថ្មី​របស់​ UEFA ​នេះ​គឺ ​មាន​ន័យ​ថា​ក្រុម​ទាំង​អស់​ ​នឹង​ចាប់​ឆ្នោត​​ប៉ះ​គ្នា​វគ្គ​ Knock-Out (​២​ជើង, ចាញ់​ធ្លាក់) សិន​ មុន​បន្ត​ទៅ​កាន់​វគ្គ​ចែក​ពូល។ ក្រុម​​ទាំង​១៦ ដែល​ឡើង​ផុត​វគ្គ​ Knock-Out នឹង​ត្រូវ​​​ចែក​ជា​២​ពូល ហើយ​ក្នុង​១​ពូល មាន​៨​ក្រុម។ ​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ​២ ក្នុង​ពូល​ទាំង​២​នេះ​ នឹង​ឡើង​ប៉ះ​គ្នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ មុន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

ដូច្នេះ​ទម្រង់​នេះ​ នឹង​គ្មាន​វគ្គ​ខ្វែង​១៦​ក្រុម និង​វគ្គ​ខ្វែង​៨​ក្រុម​ចុង​ក្រោយ​ដូច​រាល់​ដង​ទៀត​ទេ ​ផ្ទុយ​ទៅ​វិញ​ក្នុង​វគ្គ​ចែក​ពូល​ ដែល​១​ពូល​មាន​៨​ក្រុម​នេះ នឹង​មាន​ការ​ប្រកួត​ក្រុម​ខ្លាំង​ប៉ះ​ក្រុម​ខ្លាំង​ កាន់​តែ​ច្រើន​ប្រកួត ព្រោះ​ត្រូវ​ប្រកួត​វិល​ជុំ​ ប៉ះ​គ្នា​២​ជើង។

 

Champions League គ្រោង​កែទម្រង់​ថ្មី ឲ្យ​កាន់​តែ​ទាក់​ទាញ

 

មូលហេតុ ដែល​ធ្វើ​ឲ្យ​ UEFA ចង់​ប្ដូរ​ទម្រង់​ថ្មី​នេះ​ គឺ​ដើម្បី​កាត់​បន្ថយ​ការ​ប្រកួត​​រវាង​ក្រុម​​មិន​សូវ​ខ្លាំង ប៉ះ​ក្រុម​កំពូលៗ​ច្រើន​ប្រកួត​ក្នុង​ពូល​ដូច​​រាល់​ឆ្នាំ (ឧទាហរណ៍៖ Barcelona ប៉ះ​ BATE Borisov ក្នុង​ពូល​រដូវ​កាល​នេះ) និង​ធ្វើ​ឲ្យ​ការ​ប្រកួត​វិល​ជុំ​ក្នុង​ពូល​រវាង​ក្រុម​ខ្លាំងៗ កាន់​តែ​ទាក់ទាញ​សម្រាប់​អ្នក​ទស្សនា​ ​និង​អ្នក​ឧបត្ថម្ភ។

 

UEFA ​អាច​នឹង​ប្រកាស​​ទម្រង់​ថ្មី​នេះ​ផ្លូវ​ការ​​ នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ ពេល​ក្របខ័ណ្ឌ​កំពូល​មួយ​នេះ ចុះ​កុងត្រា​​លក់​សិទ្ធ​ឲ្យ​ទូរទស្សន៍ នៅ​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​​ទៀត​ចប់​រួច​រាល់៕

 

Champions League គ្រោង​កែទម្រង់​ថ្មី ឲ្យ​កាន់​តែ​ទាក់​ទាញ

 

Champions League គ្រោង​កែទម្រង់​ថ្មី ឲ្យ​កាន់​តែ​ទាក់​ទាញ

 

​ចុះ​ប្រិយ​មិត្ត​យល់​ថា ទម្រង់​ថ្មី​នេះ​ល្អ​ដែរ​ទេ?

 

-ចុចអាន៖ Premier League នៅ​តែ​មាន​៤កៅអីនៅ​ Champions League

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror