​បញ្ហាដែល​បណ្ដាល​ឲ្យមាន​ជំងឺរាក់​ស៊ី​ធ្មេញ​

ជាទូទៅ ជំងឺរាក់​ស៊ី​ធ្មេញ​តែងតែ កើតឡើង​នៅ​ម្តុំ​ចន្លោះ​ធ្មេញ និង​ជើងធ្មេញ ឬ​នៅ​ត្រង់​កន្លែង​ដែល​ប្រហោង​រវាង​ធ្មេញ​ពីរ ហើយក៏​អាច​បណ្តាល​ឲ្យ​រង្គើ​រគល់​ធ្មេញ ខូច​ស​សៃ​ចងទប់​ឆ្អឹង​រន្ធ​ធ្មេញ​។ ក្នុង​ករណី​ធ្ងន់ធ្ងរ វា​ថែមទាំង​អាច​បណ្តាល​ឲ្យ របូត​ធ្មេញ​ចេញ​ពី​គល់​ទៀតផង​។​

តើ​ជំងឺរាក់​ស៊ី​ធ្មេញ​កើតឡើង​ពី​អ្វី​?

-​​ ចំណី​អាហារ​ដែល​សល់ នៅ​ចន្លោះ​ធ្មេញ​ទាំង​២ អាច​បង្ក​ការ​សង្កត់​ជើងធ្មេញ​ឲ្យ​ណែន ដែល​អាច​ប្រែក្លាយ​ពី​រាក់​ស៊ី​ធ្មេញ​ធម្មតា ទៅ​ជា​ធ្មេញ​មាន​ប្រហោង​នៅ​ចំ​កណ្តាល ឬ​នៅ​ជុំវិញ​ធ្មេញ​។​

-​ ការ​ស្រោប​ធ្មេញ​មិនបាន​ជិត​ល្អ អាច​នាំ​ឲ្យ​ការ​ដុសធ្មេញ​គ្មាន​ប្រសឹទ្ធភាព​

-​ ការ​ហើម​ជើងធ្មេញ មាន​ធ្មេញ​បាក់​មួយ មាន​បញ្ហា​នៅ​ឬ​ស​ធ្មេញ បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ បង្ក​ជា​លក្ខណៈ​រលាក​ដែល​អាច រីកសាយ​ពាសពេញ​ជើងធ្មេញ​ទាំងអស់​។​

-​ ការបាត់បង់​ភាព​ស្អាត នៅលើ​កាចា​ធ្មេញ​នាំ​ឲ្យ​រលាក​ជើង​ធ្មេញ​

– ​សម្រាប់​ស្ត្រី​ជើងធ្មេញ​ជា​កន្លែង​រង​ទុក្ខទោស​បំផុត នៅពេលដែល​មាន​ការប្រែប្រួល​អ័រម៉ូន​។ ក្នុងពេល​មាន​ផ្ទៃពោះ ឬ​មក​រដូវ​វា​អាច​ធ្វើឲ្យ បញ្ហា​រាក់​ស៊ី​ធ្មេញ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​។​

​ប្រការ​គួរ​ចៀសវាង​

-​ ត្រូវ​ដុសធ្មេញ​គ្រប់​ទាំងអស់​ទាំង​ក្នុង និង​ខាងក្រៅ​ដោយ​ពី​ជើងធ្មេញ​ឡើងមក​ធ្មេញ ។ ក្នុង​មួយ​ថ្ងៃ​ត្រូវ​ដុសធ្មេញ យ៉ាងតិច​បំផុត​ឲ្យបាន​៣​ដង (៣​នាទី​ក្នុង​មួយដង​) និង​បើ​អាច​ធ្វើ​ទៅ​បាន​ត្រូវ​ដុស នៅពេល​ដែល​ង​អ្នក​បរិភោគ​អ្វី​មួយ​រួច​។​

-​ ដើម្បី​ចៀសវាង Papillite (​ការ​រលាក​ផ្នែក​ដែល​ស្ថិតនៅ​ចន្លោះ​ធ្មេញ​២) ក្រៅពី​ដុសធ្មេញ​ជម្រុះ​កំទេច​អាហារ អ្នក​ក៏ត្រូវ​ដុស​ជើងធ្មេញ ជាមួយ​ច្រាស​រោម​ទន់​បំផុត ដើម្បី​ពង្រឹង​ជើង​ធ្មេញ ដោយ​កុំ​ភ្លេច​ដុស​អណ្តាត​ដែល​សម្បូរហូរហៀរ ដោយ​អតិសុខុម​កាយ (Micro-orga nismes)​។​

– ​ក្រៅ​ពី​ការ​ដុស​ធ្មេញ អ្នក​ត្រូវ​ប្រើ​ខ្សែ​សម្អាត​ធ្មេញ ដែល​អាច​កម្ចាត់​កាកសំណល់​ដែល​នៅ​ជាប់​ធ្មេញ​។​

-​ មធ្យោបាយ​ចុងក្រោយ​គឺ អ​នាម័យៈ​ក្នុង​មួយ​ឆ្នាំ​ត្រូវ​ទៅ​ឲ្យ​ទន្តពេទ្យ​លាង​សម្អាត​ធ្មេញ​ចេញ​ម្តង​។​

– ​បើ​អ្នក​មាន​ដាក់​ធ្មេញ​សុប្ប​និមិត្ត ឬ​ស្រោប​ធ្មេញ ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ ក្នុងករណី​មាន​អា​រម្ម​ណ៏​រំខាន ដោយសារ​ធ្មេញ​សប្ប​និមិត្ត​នេះ ដើម្បី​អាចឲ្យ​គេ​កែតម្រង់​ឲ្យ​ល្អ​ឡើង​វិញ ព្រមទាំង​ផ្លាស់ចេញ ប្រសិនបើ​ធ្មេញ​ដាក់​នោះ​ចាស់​ពេក​។​

  • ​បញ្ហាដែល​បណ្ដាល​ឲ្យមាន​ជំងឺរាក់​ស៊ី​ធ្មេញ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:សុខភាព
Tags: