ប្តឹង​អង្គការ អាក​សិន​អេ​ត​កម្ពុជា ទៅ​អង្គភាព​ប្រឆាំង​ ​អំពើ​ពុល​រលួយ ពីបទ​កិបកេង​ ​ជាង​៣​លាន​ដុល្លារ​

ភ្នំពេញ:
​អង្គការ អាក​សិន​អេ​ត​កម្ពុជា ត្រូវបាន​​អង្គការ​មួយ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​​អំពើ​ពុល​រលួយ ពីបទ​កិបកេង និង​​គោលនយោបាយ​អំពើពុករលួយ​​ជា​ប្រព័ន្ធ​លើ​សារប្រយោជន៍​កុមារ​​ជាង​៣​លាន​ដុល្លារ ក្នុង​ថវិកា​សរុប​​ប្រមាណ​១៤​លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥​។​

ចំពោះ​បណ្តឹង​នេះ ត្រូវបាន​អង្គភាព​​ប្រឆាំង​អំពើពុករលួយ យកមក​ពិនិត្យ​​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​។

​ប្រភព​បាន​ឲ្យ​ដឹងថា លុយ​ពុករលួយ ៣​លាន​ដុល្លារ​នោះ គឺ​បាន​យកទៅបណ្តុះបណ្តាល​អោយ​ប្រជាពលរដ្ឋ​ខ្មែរ ធ្វើ​សកម្មភាព​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ហើយ​រឿងនេះ ក៏មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​អង្គការ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕​