ចុងភៅ​ជំនាញ​ប្រាប់​ពី​របៀប​ចៀនពងទា​អោយ​បានឆ្ងាញ់

ចៀន​ពងទា​..! គឺ​ងាយ​ស្រួល​ណាស់​ ដោយ​គ្រាន់តែ​បំបែក​ពង​ទា​ កូរ​អោយ​រលាយសាច់​ ដាក់​អំបិល​ស្ក​អោយ​ល្មម​តាមមាត់​ ហើយ​ដាក់​ខ្ទះ​ខ្លាញ់​ចាក់​វាចូល​រងចាំ​ប្រហែល​៣នាទី​វានឹង​ឆ្អិន​​មិន​ខាន​ .. តើ​មែន​ទេ?

ជាការពិត​គឺ​បែប​នោះ​ ប៉ុន្តែដើម្បីធ្វើ​អោយ​ពងទាចៀន​មានរស់ជាតិឆ្ងាញ់​ និង​មើល​ទៅ​ស្រស់បំព្រង​ លោក​អ្នក​មិន​អាច​គ្រាន់តែ​ធ្វើ​ធម្មតា​ៗ​ដូច​ខាងលើ​នោះ​ទេ។វាទាមទារ​អោយ​លោកអ្នក​ផ្ចិតផ្ចង់​ជាង​នេះ​បន្តិច​ទើប​បាន​ នេះ​ជា​ការទូន្មាន​របស់​អ្នក​ជំនាញ​ចុង​ភៅ​របស់​យើង​។

របៀប​ងាយ​ៗ​ដែល​ត្រូវចងចាំ..៖

  1. កូរពង (ផ្នែកស និងក្រហម) អោយរលាយ​ស្មើសាច់​ ដោយ​ប្រើ​កំលាំងដៃ​ខ្លាំង​បន្តិច​
  2. បន្ទាប់ពីកូររួច​ទុកវាប្រហែល៥នាទី
  3. កំដៅខ្ទះខ្លាញ់អោយ​បាន​យ៉ាងហោច​ណាស់​៣០វិនាទី បន្ទាប់​មកបន្ថយ​ភ្លើង​អោយ​នៅ​ត្រឹម​ ១ភាគរយ​ (បើប្រើចង្ក្រាន​អគ្គិសនី) រឺ​បន្ថយ​វានៅតិច​បំផុត​សម្រាប់​ចង្ក្រាន​ហ្គាស់​។
  4. ចាក់ពង​ដែលកូរនោះ​ចូល​ដោយ​ស្មើដៃ​ កុំ​ចាក់បង្វិល​ (គឺចាក់អោយ​នឹងស្ងៀម​មួយ​កន្លែង​)។ បន្ទាប់​មក​ទើប​យក​ស្លាបព្រា​ រឺវែក​កូរវា​ថ្នម​ៗ​អោយ​ស្មើសាច់​។
  5. គ្រប រឺមិន​គ្រប់​តាមតែ​លោក​អ្នកចង់ តែ​ត្រូវ​ប្រាកដ​ថា​លោក​អ្នក​បានគ្រប់គ្រង​ភ្លើង​បាន​ល្អ​ហើយ​ រយៈពេល​២នាទី​។

សូមមើល​របៀប​ធ្វើ​ក្នុង​វីដេអូ..៖

ប្រភព៖ neavea

  • ចុងភៅ​ជំនាញ​ប្រាប់​ពី​របៀប​ចៀនពងទា​អោយ​បានឆ្ងាញ់已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ចំនេះដឹង
Tags: