អត្ថន័យ​​នៃ​ឈ្មោះ​រថយន្ត​របស់​ Toyota ​អ្នក​ប្រហែល​មិន​ដឹង

មាន​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ថា​តើ​ឈ្មោះ​រថយន្ត​គ្រប់​ម៉ូដែល​ ដែល​ចរាចរ​លើ​​ដង​ផ្លូវ​សព្វ​ថ្ងៃ​នេះ​មាន​អត្ថន័យ​បែប​ណា។ ​ដូច​នេះ​ ថ្ងៃ​នេះ​សូម​បង្ហាញ​ប្រិយមិត្ត​ពី​អត្ថន័យ​ឈ្មោះ​​រថយន្ត​ដែល​ក្រុមហ៊ុន​ Toyota បាន​ដាក់​លើ​ម៉ូដែល​របស់​ខ្លួន។

 

អត្ថន័យ​​នៃ​ឈ្មោះ​រថយន្ត​របស់​ Toyota ​អ្នក​ប្រហែល​មិន​ដឹង

 

@ Corolla ៖ វា​ជា​ផ្នែក​មួយ​នៃ​ផ្កា ដោយ​គ្រប់​ត្របក​នៃ​ផ្កា​ទាំង​អស់​ត្រូវ​បាន​គេ​ហៅ​ថា​ Corolla

 

@ Camry ៖ ក្លាយ​ចេញ​ពី​ពាក្យ​ជប៉ុន​​ “Kan Muri” ដែលមាន​ន័យ​ថា​​ “មកុដ”

 

@ Celica ៖ ជា​ភាសា​ឡាទីន​ដែល​ប្រែ​ថា​ “ឋានសួគ៌”

 

@ Supra ៖ ជា​ភាសា​ឡាទីន​ដែល​ប្រែ​ថា “ពី​លើ”

 

@ Tundra, Sequoia, Highlander និង​ Land Cruiser ឈ្មោះ​នេះ​​ប្រើ​ប្រាស់​ដើម្បី​បញ្ជាក់​ថា​រថយន្ត​​ខ្នាត​ធំ​ទាំង​បួន​ម៉ូដែល​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង។ Tundra សំដៅ​លើ​វាល​ដែល​ឥត​ដើម​ឈើ, Sequoia តំបន់​ព្រៃ​ឈើ, Highlander តំបន់​ខ្ពង់​រាប និង​ Land Cruiser តំបន់​ខ្សាច់​ដែល​ស្ងួត។

 

@ RAV4 ៖ មក​ពី​ពាក្យ​ថា​ “Recreational Active Vehicle with four-wheel drive”។ មាន​ន័យ​ថា​រថយន្ត​សកម្ម​ដែល​បើកបរ​ប្រើ​កង់​ទាំង​បួន។

 

@ 4Runner ៖ មក​ពី​ពាក្យ​ថា​ “four-wheel drive off-road runner” ដែល​មាន​ន័យ​ថា​រថយន្ត​កង់​បួន​សម្រាប់​រត់​លើ​​ផ្លូវ​សំបូរ​ឧបសគ្គ។

 

​​​​​​​​​​​​​​​​​@ Sienna ៖ ជា​ឈ្មោះ​ពណ៌​មួយ​ប្រភេទ​ និង​ជា​ឈ្មោះ​ទីក្រុង​នៅ​ប្រទេស​អ៊ីតាលី

 

@ Prius ៖ ជា​ភាសា​ឡាទីន​មាន​ន័យ​ថា​ “ទី​មួយ”, “​ដើម​គេ” ឬ​ “​លើ​គេ”

 

​​​​​​​​​​​​ចុច​អាន៖ ​ន័យ​ពេញ​របស់​ពាក្យ​កាត់​រថយន្ត​ Lexus គ្រប់​ម៉ូដែល​ ភាគ​ច្រើន​ស្មាន​ខុស

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
​​ប្រភព៖ Toyoland

​​