ដំណឹង​គួរ​ឲ្យ​សោក​ស្ដាយ​ ! អតីត​កីឡាករ​ឆ្នើម​របស់​ជម្រើស​ជាតិ​ហូឡង់​ដែល​ធ្លាប់​ឈ្នះ​ពាន​ Ballon d’or ៣​ដង​រូប​នេះ​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ម្សិល​មិញ​

កាល​ពី​ម្សិល​មិញ​អតីត​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ជម្រើស​ជាតិ​ហូឡង់​គឺ​លោក​ Johan Cruyff បាន​ទទួល​អនិច្ចកម្ម​ហើយ​ក្នុង​វ័យ​៦៨​ឆ្នាំ​ដោយ​សារ​តែ​ជំងឺ​មហា​រីក​សួត​ ។

​គួរ​រំលឹក​ថា​លោក​ Cruyff បាន​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ Barcelona តាំង​ពី​បាន​រក​ឃើញ​ថា​គាត់​មាន​ជំងឺ​មហារីក​សួត​កាល​ពី​អំឡុង​ខែ​តុលា​កាល​ពី​ឆ្នាំ​មុន​ ដែល​គិត​មក​ដល់​ពេល​នេះ​គឺ​ប្រមាណ​ជា​៦​ខែ​ ។

សូម​រំលឹក​ប្រវត្តិ​ខ្លះៗ​របស់​លោក​ ៖

លោក​ Johan Cruyff គឺ​ជា​អតីត​កីឡាករ​បាល់​ទាត់​ដ៏​អស្ចារ្យ​ម្នាក់​ដោយ​គាត់​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​គឺ​ FIFA Ballon d’or ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​១៩៧១​ ១៩៧៣​និង​១៩៧៤​ ។

ហើយ​លោក​ធ្លាប់​មាន​ប្រវត្តិ​ជោគជ័យ​ជាមួយ​ក្លឹប​ចំនួន​២​គឺ​ Ajax និង​ Barcelona ។ ដោយ​លោក​ធ្លាប់​លេង​នៅ​ក្លឹប​ Ajax ចន្លោះ​ឆ្នាំ​១៩៦៤​-៧៤​ ហើយ​គាត់​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ចំនួន​៣១៨​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​ចំនួន​២៥០​គ្រាប់​ ហើយ​គាត់​បាន​រួម​ចំណែក​ជួយ​ឲ្យ​ Ajax ឈ្នះ​ពាន​ទាំង​អស់​ចំនួន​១៩​ពាន​រង្វាន់​ ។

ហើយ​គាត់​បាន​ទៅ​លេង​នៅ​ក្លឹប​ Barcelona ចន្លោះ​ឆ្នាំ​១៩៧៣​-៧៨​ ដោយ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៦១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​១៤៦​ប្រកួត​ ហើយ​គាត់​បាន​ជួយ​ Barcelona ឲ្យ​ឈ្នះ​ពាន​ចំនួន២​ផង​ដែរ​ ។

សម្រាប់​ជម្រើស​ជាតិ​ហូឡង់​លោក​ Johan Cruyff ធ្លាប់​បាន​បង្ហាញ​ខ្លួន​ចំនួន​៥០​ប្រកួត​ ដោយ​គាត់​ស៊ុត​បញ្ចូល​ទី​ចំនួន​៣៣​គ្រាប់​ ។ ហើយ​គាត់​ធ្លាប់​ជួយ​ជម្រើស​ជាតិ​ហូឡង់​ក្លាយ​ជើង​ឯក​រង​ក្នុង​ព្រឹត្តិការណ៍​ World Cup ១៩៧៤ ហើយ​ជួយ​ឲ្យ​ហូឡង់​ឈ្នះ​ត្រឹម​ចំណាត់​ថ្នាក់​ទី​៣​ក្នុង​ព្រឹត្តិការណ៍​ Euro១៩៧៦​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ដំណឹង​គួរ​ឲ្យ​សោក​ស្ដាយ​ ! អតីត​កីឡាករ​ឆ្នើម​របស់​ជម្រើស​ជាតិ​ហូឡង់​ដែល​ធ្លាប់​ឈ្នះ​ពាន​ Ballon d’or ៣​ដង​រូប​នេះ​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ម្សិល​មិញ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:កីឡា
Tags: