Schweinsteiger រង​របួស​សារ​ជា​ថ្មី​ពេល​ហ្វឹកហាត់​ជាមួយ​អាល្លឺម៉ង់

Bastian Schweinsteiger នឹង​ខកខាន​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ទល់ អង់គ្លេស​នៅ​ថ្ងៃសៅរ៍​នេះ​បន្ទាប់​ពី​មាន​ បញ្ហា​ជង្គង់។

 

 

Schweinsteiger រង​របួស​សារ​ជា​ថ្មី​ពេល​ហ្វឹកហាត់​ជាមួយ​អាល្លឺម៉ង់

 

 

ពាក់ព័ន្ធ​នឹង​របួស​កីឡាករ​វ័យ​៣១​ឆ្នាំ លោក Loew គ្រូ​បង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់​បាន​ប្រាប់​ថា​គាត់​មិន​ទាន់​ច្បាស់ Schweinsteiger នឹង​ត្រូវ​អវត្តមាន​យូរ​ប៉ុនណា​នោះ​ទេ។ អតីត​ខ្សែ​បម្រើ​ជើង​ចាស់​របស់ Bayern Munich ត្រូវ​ថត​មើល​អាការៈ​ជង្គង់​នៅ​ទី​ក្រុង Munich ដើម្បី​ដឹង​តើ​ថា​ត្រូវ​ចំ​កន្លែង​ចាស់​របស់​គេ​ដែល​ធ្លាប់​រង​ការ​ប៉ះ​ទង្គិច​ម្តង​កាល Man United យក​ឈ្នះ Sheffield Wednesday ក្នុង​ខែ​មករា​កន្លង​ទៅ ឬក៏អត់។

 

 

របួស​ជង្គង់​កាល​ពី​មុន​ធ្វើ​ឲ្យ កីឡាករSchweinsteiger បាត់​មុខ​ពី​ទីលាន​ប្រកួត​ជាង​២​ខែ ហើយ​រូប​គេ​បាន​ត្រឡប់​មក វិញ​ក្នុង​ប្រកួត​ដែល​ក្រុម​ចាញ់ Liverpool ២-០ នៅ Europa League កាល​ពី​ថ្ងៃទី១០ ខែ​មិនា៕

 

 

ចុច​អាន៖ Barca របួស​ខ្សែ​បម្រើ​អស់​៣​នាក់ ជា​កង្វល់​ធំ​ ​មុន​ប៉ះ​ Real

 

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ BBC