ក្រុម Valencia ​ធ្វើ​ការ​គោរព​មួយ​នាទី ​ជា​ការ​កាន់​ទុក្ខ​ដល់​ជន​រង​គ្រោះ​នៅ​ប្រ៊ុចសែល

ក្រុម​ឈុត​ធំ​របស់ Valencia ​បាន​ធ្វើ​ការ​គោរព​មួយ​នាទី​នៅ​ពេល​ហ្វឹកហាត់ ដើម្បី​ជា​ការ​រំលែក​ទុក្ខ​ដល់​ជន​រងគ្រោះ ក្នុង​ការ​វាយប្រហារ​គ្រាប់​បែក​នៅ​ទីក្រុង​ប្រ៊ុចសែល ​ប្រទេស​បែលហ្សិក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

 

ក្រុម Valencia ​ធ្វើ​ការ​គោរព​មួយ​នាទី ​ជា​ការ​កាន់​ទុក្ខ​ដល់​ជន​រង​គ្រោះ​នៅ​ប្រ៊ុចសែល

 

កាល​ពី​ម្សិលមិញ​នេះ មុន​ចាប់​ផ្ដើម​ហ្វឹកហាត់​ សមាជិក​ក្រុម Valencia ​ទាំង​អស់ ​បាន​ធ្វើ​ការ​ឈរ​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត ក្នុង​គ្រោះ​ថ្នាក់​បំផ្ទុះ​គ្រាប់​បែក​នៅ​ប្រទេស​បែលហ្សិក​ទាំង​អស់។ ដោយ​ក្នុង​នោះ ក្លឹប​ Valencia ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ ចូលរួម​សោកស្ដាយ​ចំពោះ​រឿង​ដ៏​អាក្រក់​ដែល​បង្ក​ឡើង​ដោយ​ក្រុម ISIS ​នេះ​ផង​ដែរ។

 

បញ្ជាក់​ជា​ថ្មី​ថា​ការ​បំផ្ទុះ​គ្រាប់បែក​ កាល​ពី​ថ្ងៃអង្គារ​នៅ​ប្រលាន​យន្តហោះ​អន្តរជាតិ Zaventem និង​ស្ថានីយ រថភ្លើង​ក្រោម​ដី Maelbeek បាន​ឆក់​យក​ជីវិត​មនុស្ស​៣១ នាក់និង​របួស​ប្រមាណ​៣០០នាក់​។   ខាង​ក្រោម​នេះ​ជា​វីដេអូ​នៃ​ការ​គោរព​របស់​ក្រុម Valencia ​៖

 

 

អត្ថបទ៖ មុន្នី រម្យ