​កម្ពុជា​ចាញ់​ស៊ីរី​ ៦-០ ​ជា​លើក​ទី​ពីរ

​ក្រុម​​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​​ស៊ីរី​​​ដោយ​លទ្ធផល​ ៦-០​​ ​នៅ​លើ​ទឹក​ដី​ប្រទេស​អូម៉ង់ ​សម្រាប់​​​ការ​ប្រកួត​​វគ្គ​ជម្រុះ​​​ World Cup ២០១៨ នៅ​ប្រទេស​រុស្ស៊ី​ជុំ​ទី២ ​ជើង​ទី២ ក្នុង​ពូល E។

 

​កម្ពុជា​ចាញ់​ស៊ីរី​ ៦-០ ​ជា​លើក​ទី​ពីរក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

៤​គ្រាប់​របស់​ស៊ីរីរក​បាន​នៅ​តង់​ទី​មួយ​​២​គ្រាប់​​ដោយកីឡាករ Omar Khribin នៅ​នាទី​ទី​៧ និង​នាទី​ទី២០ ខណៈ​​​៤​គ្រាប់​ទៀតរក​នៅ​តង់​ទី​ពីរ​​ដោយ​កីឡាករ Ahmad Kallasi នៅ​នាទី​ទី​៥៧, ​Al Hussian នៅ​នាទី​ទី​​៧២, ​កីឡាករ Al Mawas រក​បាន​នៅ​នាទី​ទី៨២, និងកីឡាករ Bueyueksal នៅ​នាទីទី​៨៥។ ចប់​ការ​ប្រកួត​កម្ពុជា ចាញ់ ស៊ីរី ៦-០ ដូច​ជើង​ទី​១​ដែរ៕

 

 

​កម្ពុជា​ចាញ់​ស៊ីរី​ ៦-០ ​ជា​លើក​ទី​ពីរ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​