មួយ​ឃ្លា​របស់ Shankly បង្ហាញ​ថា ការ​ឈ្នះ​ជើង​ឯក​គឺ​មាន​ន័យ​ធំ​ខ្លាំង​ប៉ុន​ណា

លោក Bill Shankly ត្រូវ​អ្នក​គាំទ្រ​បាល់ទាត់​នៅ​អឺរ៉ុប​ ស្គាល់​ថា​ជា​អ្នក​ចាត់​ការ​ទូទៅ​មួយ​រូប​ដ៏​ជោគជ័យ នៅ​អំឡុង​ពេល គាត់​ដឹកនាំ​នៅ​ក្រុម​ហង្ស​ក្រហម Liverpool ពីឆ្នាំ១៩៥៩ ដល់ ១៩៧៤។

 

មួយ​ឃ្លា​របស់ Shankly បង្ហាញ​ថា ការ​ឈ្នះ​ជើង​ឯក​គឺ​មាន​ន័យ​ធំ​ខ្លាំង​ប៉ុន​ណា

 

បុរស​ជនជាតិ​ស្កុតឡែន​ រូប​នេះ​មាន​ឥទ្ធិពល​បំផុត នៅ​ក្នុង​ផ្នត់​គំនិត​អ្នកគាំទ្រ Liverpool តាំង​ពី​ដើម ដល់​ពេល បច្ចុប្បន្ន ក្រោយ​​ដឹកនាំ​ក្លឹប​ឡើង​ពី​ក្របខ័ណ្ឌ​លំដាប់​ទី​២ ហើយ​ឈ្នះ​ជើងឯក លីគ​កំពូល​នៅ​ឆ្នាំ​បន្ទាប់ រួមជាមួយពានធំៗដទៃទៀត ធ្វើ​ឲ្យក្លឹប សម្រេច​សាង​រូប​សំណាក​របស់​គាត់ នៅ​ច្រក​ចូល​កីឡដ្ឋាន Anfield ដែល​គេ​ឃើញ គង់វង្ស​រហូត​ដល់​សព្វ​ថ្ងៃ។

 

នៅ​ពី​ក្រោយ​ជោគជ័យ​របស់​ខ្លួន​លោកShankly មាន​ពាក្យ​មួយ​ឃ្លា​ដែល​បង្ហាញ​ថា​គាត់​ជា មនុស្ស​ចង់​ឈ្នះ ពាន ហើយ​ស្អប់​ការ​ចាញ់ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ជា​ពិសេស​ការ​ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២៕

 

ចុចអាន៖ Pique ​ធ្លាប់​និយាយ​ថា​​ចង់​ឲ្យ​​ក្រុម​ Real Madrid ចាញ់​រហូត