Justin Bieber​ចង់​ផ្គាប់​ចិត្ត​អ្នក​គាំ​ទ្រ​បន្ទាប់​ពី​លុប​ចោល​នូវ​គម្រោង​ណាត់​ជួប​

ជា​តា​រាវ័យ​ក្មេង​សមត្ថ​ភាព​ខ្ពស់ ​នៅ​ក្នុង​ការ​ច្រៀង ​និង​សម្តែង​ Justin Bieber ​ត្រូ​បាន​អ្នក​គាំទ្រ​ជុំវិញ​ពិភព​លោក​ បាន​តែ​កំពុង​ឈ្លក់​វង្វេង ​ទៅ​លើ​រូប​គេ ​ដោយ​អ្នក​គាំទ្រ​ខ្លះ ​បាន​បិទ​រូប តារា​ប្រុស​រូប​នេះ​នៅ​ក្នុង​បន្ទប់ ​ដើម្បី​បាន​មើល​ឃើញ​គេ​រាល់​ថ្ងៃ។
Justin Bieber​ចង់​ផ្គាប់​ចិត្ត​អ្នក​គាំ​ទ្រ​បន្ទាប់​ពី​លុប​ចោល​នូវ​គម្រោង​ណាត់​ជួប​
Justin Bieber​ ថ្មី​ៗ​នេះ​ អាច​ត្រូវ​បាន​ខក​ចិត្ត​ពី​អ្នក​ ដែល​គាំទ្រ​គាត់ ​ដោយ​សារ​តែ ​តារា​ប្រុស​រូប​នេះ​ស្រាប់​តែ​លុប​ចោល​នូវ​ការ​ណាត់​ជូប ​អ្នក​គាំ​ទ្រ​ភ្លាមៗ ​បន្ទាប់​ពី​រូប​គេ​បាន​សន្យា ថា​នឹង​មាន​ការ​ណាត់​ជួប​មួយ ​នៅ​ពេល​ដែល​រូ​ប​គេ ​ប្រគុំ​តន្ត្រី ​លក្ខណះ​ទេស​ចរណ៍​។​ប៉ុន្តែ​យ៉ាង ​ណា​ក៏​ដោយ ​គេហ​ទំព័រ  ​HollywoodLife.com ​គិតថា​ Justin Bieber ​អាច​នឹង​ធ្វើ​ការ​ប្រគុំ​តន្ត្រី​ ដ៏ ធំ​ដើម្បី​ជា​ការ​សូម​ទោស​ទៅ​កាន់​ អ្នក​គាំ​ទ្រ។
Justin Bieber​ចង់​ផ្គាប់​ចិត្ត​អ្នក​គាំ​ទ្រ​បន្ទាប់​ពី​លុប​ចោល​នូវ​គម្រោង​ណាត់​ជួប​
ជាក់​ស្តែង ​Justin Bieber ​ក៏​បាន​ធ្វើ​ការ​សូម​ទោស​ទៅ​កាន់​អ្នក​គាំ​ទ្រ​ទាំង​អស់​ផង​ដែរ ​ហើយ នៅ​ថ្ងៃ​ទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​តារា​វ័យ​២២​ឆ្នាំ​រូប​នេះ ​បាន​ប្រគុំ​តន្រ្តី​យ៉ាង​ធំ ​ដើម្បី​សូម អភ័យ​ទៅ​កាន់​ អ្នក​គាំទ្រ​ ដែល​គំរោង​ដំបូង​របស់​គាត់ ​ចង់​ជួប​អ្នក​គាំទ្រ​និង​គារវ​កិច្ច​ទៅ​កាន់ ​ពួក​គេ តែ​គួរ​ឱ្យ​សោក​ស្តាយ​គម្រោង​នោះ ​ត្រូវ​បាន​លុប​ចោល​យ៉ាង​តក់​ក្រហល។
Justin Bieber​ចង់​ផ្គាប់​ចិត្ត​អ្នក​គាំ​ទ្រ​បន្ទាប់​ពី​លុប​ចោល​នូវ​គម្រោង​ណាត់​ជួប​
យ៉ាង​ណា​ក៏​ដោយ​ បន្ទាប់​ពី​ការ​ប្រគុំ​តន្ត្រី​ របស់​Justin Bieber ​ចប់​ក៏​មាន​ អ្នក​គាំទ្រ​មួយ ចំ​នួន​បាន​ខឹង​សម្បារ​ចំពោះ​រូប​គេ​ផង​ដែរ ​តែ​យ៉ាង​ណា​តារា​ប្រុស​រូប​នេះ​ក៏​នៅ​តែ​ព្យា​យាម ស្រោច​ស្រង់​នូវ​ការ​ខក​ចិត្ត​ពី​សំណាក់​អ្នក​គាំ​ទ្រ​មក​វិញ​ផង​ដែរ​៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://hollywoodlife.com

  • Justin Bieber​ចង់​ផ្គាប់​ចិត្ត​អ្នក​គាំ​ទ្រ​បន្ទាប់​ពី​លុប​ចោល​នូវ​គម្រោង​ណាត់​ជួប​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:សុខភាព