ញ៉ាំ​វីតាមីន C ឲ្យ​ច្រើន​ពេល​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោដ​

ញ៉ាំ​វីតាមីន C ឲ្យ​ច្រើន​ពេល​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោដ​

​អាស៊ីត​អ៊ុយ​រិ​ក​ពិតជា​បង្ក​បញ្ហា​ដល់​សុខភាព​ច្រើនណាស់ ហើយ​មុនពេល​អាស៊ីត​នេះ​ក្លាយទៅជា​គ្រី​ស្តាល និង​ចាប់ផ្តើម​កកកុញ​ក្នុង​សន្លាក់​បង្ក​ការ​រលាក​នោះ យក​ល្អ​គួរតែ​ចាប់ផ្តើម​ផ្លាស់ប្តូរ​របប​អាហារ​ទៅ​។ ទោះបីជា​ការកាត់បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ Purine និង ចៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាត​ផ្អែម​ច្រើន​ក៏​ដោយ ក៏​ការបង្កើន​ការ​ញ៉ាំ​វីតាមីន C គឺជា​រឿង​ដែល​ត្រូវ​ធ្វើ​ដែរ​។ យោង​ទៅ​តាម​ការសិក្សា​មួយ​កាលពី​ឆ្នាំ ២០១១ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Arthritis Care and Research ថ្នាំ​បំប៉ន​វីតាមីន C អាច​បញ្ចុះ​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​បាន ហើយក៏​បង្ការ​ការ​កើត​ឡើង​វិញ​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ដែរ​។

​វីតាមីន C មាន​សមត្ថភាព​ជា Uricosuric ដែល​អាច​បង្កើន​ការលាង​សម្អាត​អាស៊ីត​អ៊ុយ​រិ​កតាម​តម្រងនោ​មបាន ដូច្នេះ​វា​ក៏​ជួយ​កាត់បន្ថយ​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​បានដែរ​។ វា​ដើរតួនាទី​ជា​អ្នក​បឺត​ស្រូប​អាស៊ីត​អ៊ុយ​រិ​កនៅ​តម្រងនោម និង​បង្កើន​ការ​ច្រោះ​ទឹកនោម ព្រមទាំង​ពង្រីក​សរសៃឈាម​នៅ​តម្រងនោម​ទៀត​។ ថ្នាំ​បំប៉ន​វីតាមីន C ដែល​ត្រូវបាន​គេ​ស្គាល់​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​នោះ​ក៏​ជួយ​កាត់បន្ថយ​ការខូចខាត​ដោយ​សារ​រ៉ាឌីកាល​សេរី​បានដែរ​។
 

វិធីសាស្ត្រ​ដើម្បី​បង្កើន​ការ​ញ៉ាំ​វីតាមីន C

  • ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​នឹង​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​មួយ​កែវ ព្រោះ​វីតាមីន C របស់​វា​នឹង​ជួយ​ច្រោះ​រ៉ាឌីកាល​សេរី​ពី​ក្នុង​ខ្លួន​។ ជាមួយគ្នានេះដែរ ការផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​រាងកាយ​តាមរយៈ​ការ​ញ៉ាំ​ទឹក នឹង​បង្កើន​ការបញ្ចេញចោល​អាស៊ីត​អ៊ុយ​រិ​កដែរ​។
  • ​ចំពោះ​ផ្លែឈើ​ជា​អាហា​រស​ម្រន​ដូចជា ផ្លែឈើ​រី បឺ​រី​ពណ៌​ខៀវ ទំពាំងបាយជូ ម្នា​ស់ និង​ត្របែក​ក៏​សម្បូរ​វីតាមីន C ណាស់ដែរ​។​
  • ​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ដូចជា ត្រ​កូន ស្ពៃ​ក្រ​ញ៉ាញ ប្រូ​ខូលី ឬ​ម្ទេស​ប្លោក សុទ្ធតែ​សម្បូរ​វីតាមីន C ទាំងអស់​។ អ្នក​ក៏​អាច​ញ៉ាំ​វា​ជា​ស៊ុប​ក៏​បាន​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។