លេង​សើច​ម៉េច​បាន​!កម្ពុជា​ទទួល​បាន​មេដាយ​១៧​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ Goodwill Mekong Games

ប្រភព​ផេក​ Facebook របស់​ក្រសួង​អប់​រំ យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា ​ក្រុម​កីឡាករ​កម្ពុជា​ទាំង​អស់​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាករ​  Goodwill Mekong Games  ឆ្នាំ ២០១៦​ ទទួល​​បាន​មេដាយ​សរុប​១៧​គ្រឿង​ ខណៈ​មេដាយ​មាស​​ទទួល​បាន​ច្រើន​លើស​លប់​ដល់​ទៅ​១៣​គ្រឿង​ឯណោះ​ ហើយ​មេដាយ​ប្រាក់​ទទួល​បាន​បី​ និង​សំរឹទ្ធ​ទទួល​បាន​៣​គ្រឿង​ដូច​គ្នា។

គិត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៤​ខែ​មិនា​នេះ ​វិញ្ញាសា​ដែល​ទទួល​បាន​មេដាយ​គឺ៖
-កីឡា​វាយ​សី ៖ មេដាយ​មាស​៤ ​មេដាយ​ប្រាក់​១
-កីឡា​វាយ​កូន​ឃ្លី​លើ​តុ ៖ មេដាយ​មាស​២​ មេដាយ​ប្រាក់​១ ​
-កីឡា​ប៉េតង់ ៖ មេដាយ​មាស​២ ​មេដាយ​ប្រាក់​១ មេដាយ​សំរឹទ្ធ​២
-កីឡា​ប្រពៃណី​ផ្នែក​កីឡា​រត់​ប្រណាំង​ដោយ​ចង​ជើង​គ្នា​៖ មេដាយ​មាស​២
-កីឡាបាល់ទាត់ ៖ មេដាយ​មាស​១​
-កីឡា​សីប៉ាតាក្រ ៖ មេដាយ​សំរឹទ្ធ​១​
លេង​សើច​ម៉េច​បាន​!កម្ពុជា​ទទួល​បាន​មេដាយ​១៧​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ Goodwill Mekong Games
លេង​សើច​ម៉េច​បាន​!កម្ពុជា​ទទួល​បាន​មេដាយ​១៧​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ Goodwill Mekong Games
លេង​សើច​ម៉េច​បាន​!កម្ពុជា​ទទួល​បាន​មេដាយ​១៧​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ Goodwill Mekong Games
 ក្នុង​ចំណោម​ប្រភេទ​កីឡា​ដែល​ទទួល​បាន​មេដាយ​មាស​ទាំង​អស់ ​គឺ​​កីឡាករ​បាល់ទាត់ ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​ស្នេហា​វិស័យ​កីឡាករ​មាន​ការ​ភ្ញាក់​ផ្អើល​មែន​ទែន ​ហើយ​នេះ​ក៏​លើក​ដំបូង​សម្រាប់​វិញ្ញាសា​មួយ​នេះ​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាករ​ផ្លូវ​ការ​ទោះ​បី​ជា​ Goodwill Mekong Games មិន​សូវ​ល្បី​ល្បាញ​ដូច​ស៊ីហ្គេម​ក៏​ដោយ​៕
ប្រភព៖ kqube
  • លេង​សើច​ម៉េច​បាន​!កម្ពុជា​ទទួល​បាន​មេដាយ​១៧​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ Goodwill Mekong Games已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ជីវិតនិងសង្គម
Tags: