ចិន លត់ម៉ាឌីវ ៤-០ ក្នុងក្នុងវគ្គ ជម្រុះពានរង្វាន់ FIFA World Cup Russia 2018

ចិន៖ ក្នុងវគ្គ ជម្រុះពានរង្វាន់ FIFA World Cup Russia 2018 ដែលធ្វើឡើងកាលពី រាត្រីយប់មិញនេះ ចិន បានយកឈ្នះ ម៉ាឌីវ ក្នុងលទ្ធផល ៤-០ ដែលបង្ហាញពី ទិសដៅមួយថា ចិនអាចនឹងឡើងទៅដល់ វគ្គបន្តជាច្រើនទៀត ។

ស្ថិតនៅក្នុងគ្រុប C មាន ចិន ម៉ាឌិវ កាតា និង ហុងកុង ក្នុងចំណោមនេះ ចិន មានឥទ្ធិពលជាងគេ ហើយក៏ធ្វើឲ្យចិន អាចឡើងទៅកាន់វគ្គបន្ត យ៉ាងងាយស្រួល ។

ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយមកនេះ ចិន បានពង្រីកវិសាលភាពរបស់ខ្លួន ក្នុងវិស័យបាល់ទាត់ ជាលទ្ធផលជាក់ស្តែង កាលពីរាត្រី យប់មិញនេះ បានយកឈ្នះម៉ាឌីវ ក្នុងលទ្ធផល៤-០  ។

គ្រាប់បាល់ទី១របស់ចិន រកបានដោយកីឡាករ Ning Jiang  នៅនាទី ទី៣ និង១០នាទីក្រោយ រកបានដោយ Xu Yang ជាគ្រាប់បាល់ទី២  និងនាទីទី ៨៤ និង ៩០ Ning Jiang បានរកគ្រាប់បាល់ហ៊ែកទ្រីក ។

ដោយឡែក កាតា ស្ថិតក្នុងគ្រុបជាមួយនឹងគ្នានោះ បានលត់ ហុងកុង ក្នុងលទ្ធផល ២-០៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ចិន លត់ម៉ាឌីវ ៤-០ ក្នុងក្នុងវគ្គ ជម្រុះពានរង្វាន់ FIFA World Cup Russia 2018