ក្រុម​ភេរវករ​ISIS ព្រមាន​ថា​ ព្រលាន​យន្តហោះ​ Heathrow និងGetwick ព្រមទាំង​វិថី​ Downing Street នៅ​ទីក្រុង​ឡុងដ៏​​ គឺ​ជា​គោលដៅ​ភេរវកម្ម​បន្ទាប់​ពី​ទីក្រុង​ប្រ៊ុចសែល​

ក្រុម​ភេរវករ​ISIS ទើប​តែ​បាន​បញ្ចេញ​នូវ​វីដេអូ​មួយ​ដែល​បញ្ជាក់​ពី​គោលដៅ​ភេរវកម្ម​បន្ទាប់​​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​​របស់​ខ្លួន​នៅ​ទីក្រុង​ប្រ៊ុចសែល ​​ប្រទេស​បែលហ្សិក​ នោះ​គឺ​ ព្រលាន​យន្តហោះ​ដ៏​មមាញឹក​របស់​ប្រទេស​អង់គ្លេស​ចំនួន​ពីរ​ គឺ​ Heathrow និងGetwick ព្រម​ទាំង​វិថី​ Downing Street​ ដែល​មាន​គេហដ្ឋាន​របស់​នាយក​រដ្ឋ មន្ត្រី​អង់គ្លេស​នៅ​​ទី​នោះ។

ក្រុម​ភេរវករ​ISIS ព្រមាន​ថា​ ព្រលាន​យន្តហោះ​ Heathrow និងGetwick ព្រមទាំង​វិថី​ Downing Street នៅ​ទីក្រុង​ឡុងដ៏​​ គឺ​ជា​គោលដៅ​ភេរវកម្ម​បន្ទាប់​ពី​ទីក្រុង​ប្រ៊ុចសែល​

វីដេអូ​នេះ​ត្រូវ​បាន​បញ្ចេញ​ដោយ​ទាហាន​ISIS ពីរ​នាក់​ដែល​ហ៊ុំ​មុខ​​ដោយ​ក្រណាត់​ខ្មៅ​ និង​និយាយ​​នៅ​ក្នុង សំនៀង​អ្នក​ទីក្រុង​ឡុងដ៏​ បាន​លើក​ឡើង​ពី​គម្រោង​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ឡុងដ៏​ នៅ​គោលដៅ​ខាង​លើ​ ព្រមទាំង​បាន​សើច​សប្បាយ​រីករាយ​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប្រ៊ុចសែល​ផង​ដែរ​។
បុរស​វ័យក្មេង​ដែល​បញ្ចេញ​នូវ​វីដេអូ​ខាង​លើ​ត្រូវ​បាន​គេ​គិត​ថា​ បាន​ទទួល​ការ​​ហ្វឹកហាត់​ពី​សមាជិក​ក្រុម​ISIS ​​ជនជាតិ​អង់គ្លេស​Junaid Hussain ដែល​ជា​​អ្នក​វាយប្រហារ​តាម​អ៊ិនធ័រណេត​ មក​ពី​ទីក្រុង​Birmingham ហើយ​ដែល​បច្ចុប្បន្ន​គឺ​ជា​អ្នក​ជ្រើសរើស​​មនុស្ស​ឲ្យ​ចូលរួម​ក្នុង​ISIS។
អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​​ បាន​លើកឡើង​ថា​ បុរស​ទាំង​ពីរ​ដែល​ធ្វើ​វីដេអូ​នេះ​​ឡើង​ មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដោយ​ក្នុង​នោះ​ពួកគេ​បាន​ចូល​ទៅ​កាន់​ហាង​អ៊ិនធ័រណេត​កាហ្វេ​ ដើម្បី​ធ្វើ​វីដេអូ​គំរាម​នេះ។
គួរ​បញ្ជាក់​ថា​ វីដេអូ​នេះ ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​តាមដាន​ពួក​ជ្រុល​និយម​​នៃ​​វិទ្យាស្ថាន​ស្រាវជ្រាវ​ព័ត៌មាន​មជ្ឈិមបូព៌ា​​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។ ផ្នែក​សន្តិសុខ​អង់គ្លេស​ បាន​ធ្វើ​ការ​ប៉ាន់ប្រមាណ​ថា​ យ៉ាង​ហោច​​ណាស់​មាន​ក្រុម​ជ្រុល​និយម៤០០​នាក់​​ជា​ជនជាតិ​អង់គ្លេស ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ហើយ​ដែល​បាន​ផ្លាស់​ត្រលប់​មក​កាន់​ប្រទេស​អង់គ្លេស​វិញ​ បន្ទាប់​ពី​ការ​ប្រយុទ្ធ​នៅ​មជ្ឈិមបូព៌ា​។ ក្នុង​ចំណោម​​ជនជាតិ​អង់គ្លេស​​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​ដឹង​ថា​កំពុង​ប្រយុទ្ធ​ឲ្យ​ក្រុម​ISIS ក៏​មាន​ម្នាក់​ដែល​គួរ​ឲ្យ​ខ្លាច​និង​បង្ក​គ្រោះថ្នាក់​នោះ​គឺ​Siddhartha Dhar ដែល​ត្រូវ​បាន​ជឿ​ថា​នៅ​រស់​នៅ​ឡើយ​ផង​ដែរ។

ប្រែ​សម្រួល​៖ Sophany
ប្រភព៖

  • ក្រុម​ភេរវករ​ISIS ព្រមាន​ថា​ ព្រលាន​យន្តហោះ​ Heathrow និងGetwick ព្រមទាំង​វិថី​ Downing Street នៅ​ទីក្រុង​ឡុងដ៏​​ គឺ​ជា​គោលដៅ​ភេរវកម្ម​បន្ទាប់​ពី​ទីក្រុង​ប្រ៊ុចសែល​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ជីវិតនិងសង្គម
Tags: