ឃើញ​រូប​ទាំង​នេះ ចង់​ឲ្យ​បុណ្យ​ចូល​ឆ្នាំ​មក​ដល់​ឆាប់​ៗ

បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ ១៣ ១៤ ១៥ ខែ​មេសា។ នៅ​ពេល​ជិត​បុណ្យ​ណា​មួយ ក្រុម​ហ៊ុន​ផ្សេង​ៗ​តែង​មាន​ការ​រៀប​ចំ​នៅ​មុខ​ហាង​ខ្លួន​ឲ្យ​ត្រូវ​នឹង​រដូវ​កាល​នោះ។ រូប​ទាំង​នេះ ជា​ការ​តុប​តែង​ពី​បុណ្យ​ចូល​ឆ្នាំ​ខែ្មរ​ដែល​​នឹង​​ចូល​មក​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ នៅ​ក្រុម​ហ៊ុន​មួយ​កន្លែង​ពេល​ព្រលឹម​ម៉ោង​៦ តាម​មហាវិថី​ព្រះ​មុន្នីវង្ស។

 

 

ឃើញ​រូប​ទាំង​នេះ ចង់​ឲ្យ​បុណ្យ​ចូល​ឆ្នាំ​មក​ដល់​ឆាប់​ៗ

 

 

ប្រជាជន​ខ្មែរ​ទាំង​អស់​ទន្ទឹង​រង់​ចាំ ដើម្បី​រីក​រាយ​សប្យាយ​ជួប​ជុំ​ក្រុម​គ្រួសារ ខ្លះ​ថែម​ទាំង​មាន​គម្រោង​រួច​ស្រេច​​សម្រាប់​បុណ្យ​នេះ​ថា នឹង​មាន​ដំណើរ​កម្សាន្ត​ទៅ​ទី​កន្លែង​ណា​មួយ​ទៀត​ផង។ ចំណែក​អ្នក​​ឃ្លា​ត​ឆ្ងាយ​ពី​គ្រួសារ ចង់​ឲ្យ​បុណ្យ​ចូល​ឆ្នាំ​មក​ដល់​ឆាប់​ៗ នឹង​អាល​បាន​ទៅ​លេង​ស្រុក​កំណើត​​ជួប​​ជុំ​​បង​​ប្អូន លេង​បោះ​អង្គុញ ទាញ​ព្រ័ត យក​ចង្ហាន់​ទៅ​​វត្ត​សប្បាយ​​រីករាយ ជាមួយ​បុណ្យ​ប្រពៃណី​ដ៏​ផូ​ផង់​នេះ ។

 

 

ឃើញ​រូប​ទាំង​នេះ ចង់​ឲ្យ​បុណ្យ​ចូល​ឆ្នាំ​មក​ដល់​ឆាប់​ៗ

 

ឃើញ​រូប​ទាំង​នេះ ចង់​ឲ្យ​បុណ្យ​ចូល​ឆ្នាំ​មក​ដល់​ឆាប់​ៗ

 

ឃើញ​រូប​ទាំង​នេះ ចង់​ឲ្យ​បុណ្យ​ចូល​ឆ្នាំ​មក​ដល់​ឆាប់​ៗ

 

 

 

 

អត្ថបទ៖ លឹម សុ​នា