រាត្រី​ផ្សំ​ដំណេក​មក​ដល់​កូនក្រមុំ​រត់​ចោល​កូនកំលោះ​ទៅ​ផ្សំ​ដំណេក​ជាមួយ​សង្សារ

រាត្រី​ផ្សំ​ដំណេក​មក​ដល់​កូនក្រមុំ​រត់​ចោល​កូនកំលោះ​ទៅ​ផ្សំ​ដំណេក​ជាមួយ​សង្សារ



ខេត្តកំពង់ធំ ៖  អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​មង្គលការ​មួយ​បាន​បញ្ចប់​សព្វគ្រប់​តាម​ទំនៀមទម្លាប់​រហូត​ដល់​ពេល​យប់​ក៏​មាន​ពិធី​កម្សាន្ត​ស្ថិត​នៅ​ក្នុងភូមិ​ក្រយា ឃុំក្រយា ស្រុក​ស​ន្ទុ​ក ប៉ុន្តែ​អ្វី​ដែល​ស្មាន​មិន​ដល់ ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​សាច់ញាតិ​ជិត​ឆ្ងាយ​កំពុង​តែ​រាំ​សប្បាយ កូនក្រមុំ​បាន​ឆ្លៀតឱកាស​រត់​ចោល​កូនកំលោះ ដោយ​មិន​ស្រណោះ​ទៅ​តាម​សង្សារ​របស់​ខ្លួន​បាត់ ដែល​រឿង​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ មីនា ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា កូនក្រមុំ​បានរ​ត់ទៅ​តាម​សង្សារ​បាត់​ទៅ​ហើយ ។ មាន​គេ​និយាយ​ទៀត​ថា មាន​យុវជន​ម្នាក់​ជា​កូន​អ្នក​ភូមិ​ជាមួយ​គ្នា​បាន​ពង្រត់​គ្នា​បាត់​ទៅ ។ ក្រោយ​ពី​បាត់​កូនក្រមុំ​ភ្លាម ភ្ញៀវ​ទាំងអស់​ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​រហូត​ដល់​ប្រកាស​ចែកផ្លូវ​គ្នារ​ត់រក​ទាំង​យប់ ប៉ុន្តែ​ពុំ​អាច​រក​ឃើញ​នោះ​ទេ ព្រោះ​ពួក​គេ​នាំ​គ្នា​ទៅ​ឆ្ងាយ​បាត់​ស្រមោល​ក្នុង​រាត្រីកាល​ទៅ​ហើយ ។ មិនដឹង​ថា​ទៅ​ផ្សំ​ដំណេក​នៅ​ទីណា​ទេ ។

ឆ្លងកាត់​រឿងរ៉ាវ​នំ​ធំ​ជាង​នាឡិ​នេះ ត្រូវ​បាន​អ្នក​ភូមិ​ទទួលស្គាល់​ថា ឪពុក​ម្ដាយ​អាច​បង្កើតកូន​បាន​តែ​រូបរាង​កាយ​ប៉ុណ្ណោះ ប៉ុន្តែ​ពុំ​អាច​បង្កើត​ចិត្ត​ពួក​គេ​បាន​ឡើយ ។ មិនមែន​ដូច​សម័យ​មុន​ចាស់​ៗ​និយាយ​ថា នំ​មិនធំ​ជាង​នាឡិ​នោះ​ទេ ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​ជា​រឿង​មួយ​ផ្សេង​ទៀត ។ គេ​មិនដឹង​ថា តើ​ការ​ព្រម​រៀប​ការ​នេះ​ដោយ​ត្រូវ​ទទួល​ការ​បង្ខំ​បែប​ណា​នោះ​ទេ ។ បើ​មាន​សង្សារ​បណ្ដូលចិត្ត​ហើយ​នោះ រឿង​អី​លក់​មុខ​មេបា​របស់​ខ្លួន​ឱ្យ​ខ្មាស់​គេ សង​ថ្លៃ​បណ្ដា​ការ​បែប​នេះ ហើយ​ក៏​បាន​ផ្ដល់​នូវ​អនុស្សាវរីយ៍​ជូរ​ចត់​មួយ​សម្រាប់​កូនកំលោះ ដែល​គ្មាន​កំហុស​ចូល​រោងការ​តាម​ប្រពៃណី​ប្រែ​ក្លាយជា​សុបិន​អាក្រក់​ទៅ​វិញ ។

កូនកំលោះ​នៅ​ក្នុង​មង្គលការ​នេះ​ឈ្មោះ សេន ពុំ អាយុ​៣៦​ឆ្នាំ រីឯ​កូនក្រមុំ​ឈ្មោះ ឡើយ ស្រី​អ័ន ហៅ​អានុប អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា ។ ពួក​គេ​បាន​យល់ព្រម​រៀប​ការ​ និង​ទទួលយក​ថ្លៃទឹកដោះ​ខាង​កូនកំលោះ​ចំនួន​៤០០០​ដុល្លារ លុយ​ខ្មែរ​៩០​ម៉ឺន​រៀល និង​មាស​១​ជី ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ខ្សឹប​ប្រាប់​ឱ្យ​ដឹង​ថា កូនក្រមុំ​ឈ្មោះ ឡើយ ស្រី​អ័ន ហៅ​អានុប អាយុ​១៨​ឆ្នាំ ធ្លាប់​មាន​សង្សារ និង​ស្រឡាញ់​គ្នា​ជាមួយ​យុវជន​ម្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ឈ្មោះ ហ៊ី​ត ហួ អាយុ​២៣​ឆ្នាំ ជា​យូរ​មក​ហើយ មិនដឹង​មូលហេតុ​អី​បានជា​ត្រូវ​មក​រៀប​ការ​ជាមួយ​ប្រុស​ផ្សេង​ទៅ​វិញ ? ប្រហែលជា​មានការ​បង្ខំ​កូន​ឱ្យ​រៀប​ការ​ហើយ​មើលទៅ ទើប​រឿងរ៉ាវ​វា​ក្លាយជា​បែប​នេះ ។

រហូត​មក​ដល់​ថ្ងៃ​ទី​២៤ មីនា  បើ​តាម​លោក​វរសេនីយ៍ឯក ចា​រ្យ សុ​ខន មេ​ប៉ុស្ដិ៍​ក្រយា​បាន​ប្រាប់​ថា ភាគី​ទាំង​សងខាង​នៅ​មិន​ទាន់​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅឡើយ​ទេ ដោយ​រង់ចាំ​ការ​ចរចា​រវាង​ភាគី​ទាំង​សងខាង​ឱ្យ​អស់​លទ្ធភាព​សិន​ជុំវិញ​សំណង​បណ្ដា​ការ ។ ចំណែក​ពួក​គេ​ដែល​ពង្រត់​គ្នា​ទៅ​បាត់​មិន​ទាន់​វិល​ត្រឡប់​មក​វិញ​នៅឡើយ​ទេ ៕