ប្តីប្រពន្ធ​ ជនជាតិនីហ្សេរីយ៉ា និង វៀតណាម ជាប់ពន្ធនាគារ ម្នាក់ៗ​២៥ឆ្នាំ​ ពីបទជួញដូរ គ្រឿងញៀន ជាង១គីឡូ ក្រាម

ភ្នំពេញ៖ ​ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ លោក ថាន់ ឡេង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នេះ បានសម្រេចផ្តន្ទទោស បុរស​ជនជាតិ​នីហ្សេរីយ៉ា​ ​និង​ប្រពន្ធ​ជនជាតិ​វៀតណាម​ ​ដាក់​ពន្ធនាគារ ​ក្នុង​ម្នាក់ៗ​២៥ឆ្នាំ ​និងពិន័យ​៥០លាន​រៀល​ ពី​បទ​ដឹកជញ្ជូន ដោយខុសច្បាប់ នូវសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន សរុបជាង​១​គីឡូ​ក្រាម​ ពី​កម្ពុជា​ ទៅប្រទេសអូស្រ្តាលី។
ជនជាប់ចោទដែលត្រូវផ្តន្ទាទោសនេះ ទី១.ឈ្មោះOKEKE AMECHl SAMUEL អាយុ៣៤ឆ្នាំ​ ជនជាតិ​នីហ្សេរីយ៉ា និងប្រពន្ធ​ ឈ្មោះ HO THl NHU THUY អាយុ២៦ឆ្នាំ ត្រូវបាន​នគរបាល ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រសួង​មហាផ្ទៃ​ ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៤​ នៅចំណុច​ប្រៃសណីយ៍ សាខាដង្កោ រាជធានីភ្នំពេញ​។ គួរបញ្ជាក់ថា ក្នុង​សវនាការ​កន្លងទៅ​ ជនជាប់ចោទ​ទាំង​ពីរ​នាក់ ​ប្តីប្រពន្ធនេះ​ បាន​បដិសេធពុំទទួលយកការ ចោទប្រកាន់នោះទេ ដោយ​ថា​ ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​ ដូច​ការ​ចោទប្រកាន់ ហើយបានស្នើ​សូម​ឲ្យ​ តុលាការ​រក​យុត្តិធម៌ឲ្យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត