សាហាវ! សង្គ្រាមដណ្ដើមគ្នាអស់រលីង ពីចានក្នុងពេល៦វិនាទី របស់ក្រុមទេសចរចិន ក្នុងវៀតណាម (មានវីដេអូ)

ចិន៖ កាលពីសប្ដាហ៍កន្លងទៅនេះ រឿងរ៉ាវរបស់ក្រុមទេសចរចិន បានធ្វើឲ្យភ្ញាក់ផ្អើលម្ដងមកហើយ ទាក់ទងនឹងរឿង ។ យ៉ាងណាមិញ មិនខុសពីរឿងនេះប៉ុន្មាននោះទេ ដោយក្រុមទេសចរចិនដូចគ្នា បាននាំគ្នាដណ្ដើមផ្លែឈើគ្នាអស់រលីង ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

វីដេអូខ្លីរយៈពេល ២៧វិនាទី ត្រួវបានចែកចាយយ៉ាងខ្លាំង កាលពីប៉ុន្មានថ្ងៃមុននេះ ដែលថតឡើងនៅក្បែរអាងហែលទឹក ក្នុងសណ្ឋាគារមួយកន្លែងនៃប្រទេសវៀតណាម និងត្រូវលើកមកបង្ហោះ ដោយបណ្ដាញផ្សព្វផ្សាយ ហុងកុង និងតៃវ៉ាន់។ ក្រឡេកមកមើលវីដេអូនោះ ប្រិយមិត្ដនឹង ឃើញក្រុមទេសចរចិន មានគ្នីគ្នាប្រហែលជា ១២នាក់ បាននាំគ្នាត្រៀមខ្លួន ក៏ដូចជា លូកដៃព្រមគ្នាក្នុងពេលតែមួយ នៅពេលដែល អ្នកបម្រើកំពុងតែរៀបចំ ផ្លែគូលែនដាក់នៅ ទីតាំងសម្រាប់ឲ្យភ្ញៀវទទួលទាន។ គ្រាន់តែអ្នកបម្រើដាក់ភ្លាម ក្រុមទេសចរទាំងនេះ បាននាំគ្នាវាយប្រហារ ដោយលូកដៃយ៉ាងលឿន ហែកប្លាស្ទិកគ្របពីលើផ្លែឈើ និងយកផ្លែគូលែនអស់រលីងពីក្នុងចាន ឬថាស ក្នុងរយៈពេល តែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។

ចង់ដឹងសកម្មភាពពួកគេបែបណាខ្លះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត