​ថ្ងៃ​ចូល​រោងការ បាត់​កូនក្រមុំ​

6 Videos


វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយសារតែ​ថ្ងៃ​ចូល​រោង​ការបាត់​កូនក្រមុំ ធ្វើឱ្យ​ក្រុមគ្រួសារ​ស្វះ​ស្វែងរក​គ្រប់​ច្រកល្ហក់ និង បាន​កាន់​រូបថត​កូនក្រមុំ​ជាច្រើន​សន្លឹក ទៅ​ដាក់​តាម​ប៉ុស្តិ៍នគរបាល ឲ្យ​ជួយ​ស្វះ​ស្វែងរក ។ រឿងរ៉ាវ​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ថ្មី ឃុំ ចោ​ង​ម៉ោង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៦ ។

​ថ្ងៃ​ចូល​រោងការ បាត់​កូនក្រមុំ​

M88


​ប៉ូលិស​បានឱ្យដឹងថា កូនក្រមុំ​ដែល​បាត់​ខ្លួន​នេះ មានឈ្មោះ ជា សា​វី អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។ ទោះបីជា​យ៉ាងណា កូនក្រមុំ ត្រូវបាន​រកឃើញ​មកវិញ នៅវេលា​ម៉ោង ១១ យប់​ថ្ងៃ​ដដែល ស្ថិតនៅ​ចំណុច​បរិវេណ​វិទ្យាល័យ ស្រុក​ទឹកផុស ដោយ​ក្នុង​អាការ​រវើរវាយ ដែល​ត្រូវ​គ្រួសារ​អះអាងថា ត្រូវ​ថ្នាំ​សណ្តំ​គេ និង បាត់​គ្រឿងអលង្ការ​អស់​មួយចំនួន ។ ពេល​ចូល​រោងការ ពេល​ល្ងាច​នោះ កូនក្រមុំ និង ក្រុម គ្រួសារ​នាំគ្នា​មក​ផ្សារ​ស្រុក​ទឹកផុស ដើម្បី​ទិញ​របស់របរ​មួយចំនួន ។

​ថ្ងៃ​ចូល​រោងការ បាត់​កូនក្រមុំ​

ស្រាប់តែ​បាត់​កូនក្រមុំ​រហូត​តែម្តង ធ្វើឱ្យ​ក្រុមគ្រួសារ​ជ្រួលច្របល់​គ្រប់គ្នា ហើយ​បាន​តាមរក​នៅ​គ្រប់​ទីកន្លែង ។​ ​ការបាត់​កូនក្រមុំ​នេះ ត្រូវ​ក្រុមគ្រួសារ​យក​រូបថត​ដាក់​តាម​ប៉ុស្តិ៍នគរបាល​គ្រប់កន្លែង ក្នុងនោះ​មាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ក៏​ទទួលបាន​រូបថត​កូនក្រមុំ​មួយ​សន្លឹក​ដែរ ហើយ​សមត្ថកិច្ច​នគរ​បាល​ក៏បាន​ចេញ​ស្ទាក់​គ្រប់កន្លែង ជាពិសេស​តាម​ផ្ទះសំណាក់ ក៏ត្រូវ​តាមរក​ដែរ តែ​ពុំ​ទទួលបាន​លទ្ធផល​ឡើយ ។

​ថ្ងៃ​ចូល​រោងការ បាត់​កូនក្រមុំ​

ទីបំផុត គឺ​បានទទួល​ដំណឹង​ពី​ក្រុមគ្រួសារ​ថា បាន​រកឃើញ​កូនក្រមុំ​ហើយ នៅវេលា​ម៉ោង ១១ យប់​ថ្ងៃ​ដដែល ដោយ​រកឃើញ​នៅត្រង់​ម្តុំ​បរិវេណ​វិទ្យាល័យ​ស្រុក​ទឹកផុស ។ ​នៅវេលា​ម៉ោង ១១ យប់នោះ ក្រុមគ្រួសារ​កូនក្រមុំ​បានទទួល​ទូរស័ព្ទ​ពី​កូនក្រមុំ តែ​និយាយ​មិន​ច្បាស់ ក្នុង​ភាព​រវើរវាយ ម្តងថា​នៅត្រង់​នេះ ម្តងថា​នៅត្រង់​នោះ និង ចុងក្រោយ​ថា​នៅ​សាលារៀន ទើប​ក្រុមគ្រួសារ​បាន​ទៅរក​ឃើញ​នៅ​សាលារៀន​នោះ​មែន តែ​នាង​ទន់​ខ្លួន​រវើរវាយ និង បាត់អស់​គ្រឿងអលង្ការ​ពី​ខ្លួន ។

​ថ្ងៃ​ចូល​រោងការ បាត់​កូនក្រមុំ​

ហេតុនេះហើយ​ទើប​ក្រុមគ្រួសារ​សន្និដ្ឋានថា ត្រូវ​ថ្នាំ​សន្តំ និង ដោះយក​គ្រឿងអលង្ការ​អស់ បន្ទាប់មក​បាន​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​ ​ក្រោយពី​បាន​ធូ​ស្បើយ​បន្តិច នៅ​ព្រឹក​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៦ ពិធីមង្គលការ​បាន​ប្រព្រឹត្តទៅ​ជាធម្មតា​វិញ ៕​សុថា​ត់​