តុលាការ​​​​​​​​​​​ផ្តន្ទា​​​ទោស​​​​​​ឧកញ៉ា ​ខូវ​ ផល្លាបុត្រ ឲ្យ​ជាប់​ពន្ធនា​គារ​​​​២0ឆ្នាំ​​​​​

ទាយាទ​​​​​​​ស្នង​​​​​​មរតក​នៃអាណាចក្រ​ពាណិជ្ជ​កម្ម​​​ធំ​បំផុត​មួយ​នៅ​​​​​​​កម្ពុជា​ ត្រូវ​បាន​តុលា​​ការ​​​​​​​សម្រេច​​​​​​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនា​គារ​​២០​ឆ្នាំ​​​​កាលពី​ម្សិលមិញ ពីបទ​រៀបផែន​ការ​​រំលោភ​សម្លាប់​​ភរិយា និង​កូនស្រី​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​​នៅ​ក្នុង​សំណុំរឿង​ដ៏​ស្មុគស្មាញ​​ដែល​មាន​ភ័ស្តុតាង​​បញ្ជាក់តិច​តួច​ និងដែល​​ពេញ​ដោយ​​​​ការ​អះ​អាង​ថា មាន​អ្នក​រៀបចំ​​​នៅ​ពីក្រោយ​ឆាក។

សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​​​ឲ្យ​លោក ខូវ ផល្លាបុត្រ ឧកញ៉ា​ផ្នែក​សំណង់​ និង​កសិកម្ម​ដែល​គ្រប់គ្រង​មួយ​ភាគ​​​​​​ធំ​​​នៃ​​ទ្រព្យ​សម្បត្តិ​របស់​ឪពុក​លោករួម​​​​​ជាមួយ​​អ្នកស្រី ឡាយ ហួង ប្រពន្ធ​ឥត​ខាន់ស្លា​​របស់​លោក ឲ្យ​ជាប់​ពិរុទ្ធភាព​ពីបទ​ធ្វើ​ជាមេខ្លោង​​​ក្នុង​ផែន​ការ​​​នេះ​។

លោក ខូវ ផល្លាបុត្រ ត្រូវ​​​​បាន​​​តុលាការ​​ផ្ដន្ទាទោស​​​​​​​​​​​​​​ដោយ​​​កំបាំង​មុខ​ ចំណែក​ឯ​អ្នកស្រី ឡាយ ហួង ដែល​​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ប្រទេស​​​​​ថៃ ​​កាលពី​​ខែ​ធ្នូ ឆ្នាំ​២០១៤ ហើយ​​​​ធ្វើ​បត្យា​ប័ន​​បញ្ជូន​មក​កាន់​កម្ពុជា​វិញ​ មាន​វត្តមាន​នៅ​ក្នុង​តុលាការ​។

ចៅក្រម សាន សុផាត ​​​បាន​​​ប្រាប់​តុលា​ការ​​​​​​​​ថា “តុលាការ​សម្រេច​ឲ្យ​ ឡាយ ហួង និង​ ខូវ ផល្លាបុត្រ ជាប់​ពន្ធនាគារ​​ម្នាក់២០​​ៗ​​ឆ្នាំពី​បទ​​​​​​​ផ្តើម​​​​​​​​​គំនិត​​​​​​ក្នុង​​​បទ​​​ប៉ុន​ប៉ង​រំលោភ​សេព​​​សន្ថវៈ ​និង​​​​​ឃាតកម្ម​​​​​​គិតទុក​​​ជា​​​មុន​” ​ដោយ​បញ្ជា​ឲ្យ​​ចាប់​​ឃុំខ្លួន​លោក ខូវ​ ផល្លាបុត្រ ដែល​​​​ពេល​នេះ​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​។ ​ចៅក្រម ​ សាន ​​​សុផាត ​មិន​បាន​បក​ស្រាយ​ថា​​​​​​​​​​​​ តើ​តុលា​​ការ​​​​​​​​​​​​ឈាន​​​​​​​​​ដល់​​​​​​ការ​​​​​​​​​​​​សម្រេច​របស់​​​​​​ខ្លួន​​​​​​​​​​​​ដោយ​​​​​​​​​របៀប​​​ណា​​​ឡើយ។

cam-photo-front-channa-2អ្នកស្រី ឡាយ ហួង បាន​ប្រាប់​​​​​​ក្រុម​​​​​​អ្នក​​​​​​​​​យក​​​​​ព័ត៌​​​មាន​​​​​​​​​​​​ទាំង​​​​​​​យំ​ខ្សឹកខ្សួល​​ថា អ្នកស្រី​​នឹង​ប្ដឹង​ទាស់​សាល​ក្រម​នេះ​ ហើយ​​​​បាន​​​ស្នើ​សុំ​ឲ្យ​លោក​​​​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​​ន​​​ិង​​​​​​លោកស្រី ប៊ុន ​រ៉ានី ​​​ភរិយា​​​​​​របស់​​​លោក​​​​​​ជួយ​​​។

​​​ពេល​​​​​​​​​​គេ​​​ក្រៀក​​​គាត់​​​​​​​​​​​​ចេញ​​​​​​ពី​​​​​​​​​សាល​​​​​​​​​សវ​​​នា​ការ​​​ ​​​អ្នក​​​ស្រី​​​និយាយ​​​​​​​ថា “​សូម​សម្ដេច​តេជោ ​ហ៊ុន សែន និង​លោក​ជំទាវ​​ ប៊ុនរ៉ានី ​​​​​​​​​ជួយ​ជា​បន្ទាន់។ តុលាការ និង​​លោក ស៊ុន ចាន់​ថុល ​បាន​ប្រើ​ប្រាស់​អំណាច​របស់​ខ្លួន​ដើម្បី​​​ធ្វើ​បាប​ខ្ញុំ​​​​​ដោយ​​​​​​សារ​​​​​​​​​តែ​​​​​​​គាត់​ស្អប់​ខ្ញុំ ហើយ​​​​ធ្វើ​​​​បាប​ខ្ញុំ​​ឲ្យ​ជាប់​គុក២០​ឆ្នាំ”។

លោក លឹម វណ្ណា ​មេធាវី​របស់​លោក ខូវ ផល្លាបុត្រ ​​​​​​​​មាន​​​​​​ប្រសាសន៍​​​​ថា លោក​មិន​​​​​​​ដឹង​ថា កូន​ក្ដី​របស់​លោកនឹង​​​​បន្ត​​​​​​​​​រឿង​​​​​​ក្តី​​​​​​ដោយ​របៀប​ណា​ឡើយ​​​។ លោក​​​​​​ថ្លែង​​​ថា “​ខ្ញុំ​មិន​បាន​​​​ជួប​កូន​ក្ដី​​ខ្ញុំ​​យូរ​​ហើយ។ខ្ញុំ​​​មិន​​​​​​ដឹង​​​ថា គាត់​នឹង​​​​ស្នើឲ្យខ្ញុំ​​​បន្ត​​​ការ​​​ពារ​​​​​​​​​គាត់ ឬ​​​ក៏​​​អត់​​​ទេ” ហើយ​លោក​​​បន្ថែម​ថា លោក​​​មិន​​​​​​ដឹង​​​ថា ​​បច្ចុប្បន្នឧក​​​ញ៉ា​​​​​​រូប​​​នេះ​​​​​​កំពុង​​​​​​រស់​​​នៅ​​​​​​ទីណាទេ។ “ខ្ញុំ​​​មិន​​​​​​​​​ដឹង​​​​​​ថា​​​គាត់​​​នឹងស្នើឲ្យខ្្ញុំបន្តការពារគាត់​ទៀត ​ឬ​ក៏អត់ទេ”។

លោក ស៊ុន ចាន់ថុល ​ដែល​ភរិយា​របស់​លោក​​ឈ្មោះ ស៊ុន សូត្ថា ត្រូវ​​​ជាបង​ប្អូន​បង្កើត​​​​​​​របស់​លោក ខូវ ផល្លាបុត្រ ​បាន​​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ទេ​កាលពី​ម្សិលមិញ។ ចំណែកឯលោក ប៉ែន វណ្ណៈ មេធាវី​​​របស់​លោក​​មាន​​​ប្រសាសន៍​​​​​​ថា ​សាល​ក្រម​នេះ​គឺ​​យុត្តិធម៌​។ លោក​បាន​​​​​​​​​ថ្លែង​​​ថា ​”ការ​សម្រេច​របស់​តុលាការ​​​​​​​បាន​​​ផ្អែក​លើ​ច្បាប់​”។

សាលក្រម​នេះ​​កើត​មាន​​​​ជាង​៥​ឆ្នាំ​បន្ទាប់​ពី​​សាលា​ដំបូង​រាជធានី​ ចេញ​​​​​​​​​សាល​​​​​​ក្រម​​​​​​ដូច​​​គ្នា​​​​​​​​​​​​ប្រឆាំង​​អ្នក​ស្រី ខូវ សេងចិន្តា ភរិយា​​​​របស់​​លោក​ ខូវ ជឺលី ដែល​​​ជា​​​​​​មេគ្រួសារ​​​​​​​​​នេះ​​​​។ ​ពេល​នេះ​អ្នកស្រី​កំពុង​អនុវត្ត​ទោស​​​២០​ឆ្នាំ​​​នៅ​​​​ពន្ធនាគារ​​​ព្រៃស។

សំណុំ​រឿង​ទាំង​​​​ពីរ​​​​​​​​​សុទ្ធ​​​តែ​​​​​​ខ្វះ​ភ័ស្តុតាង​​​ ហើយ​​​សំណុំរឿង​ប្រឆាំង​លោក​ ខូវ ផល្លា​បុត្រ ​​និង​អ្នកស្រី​ ឡាយ ហួង ​​​​​​ផ្អែក​​​​​​ស្ទើរ​តែ​ទាំង​ស្រុង​លើ​​សក្ខីកម្ម​របស់​​អ្នក​បម្រើ​​ម្នាក់​​ឈ្មោះ​ ចាន់ សុខា ដែល​​​ធ្វើ​​​​​​ការ​​​ឲ្យ​​​​លោក ខូវ ជឺលី ​ហើយ​​​​និយាយ​​​​ថា គាត់​​​ជា​​​​​​​​​អ្នក​​​ឃើញ​​​​ចុង​ចោទ​​​​​​​ទាំង​​​​​​នេះ​​​​​​​​​​​​ជួប​​​​​​ជុំ​​​​​​​​​​​​​​​ពិភាក្សា​​​ផែន​ការ​ខាង​លើ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ផែន​​​ការ​​​​​​​រំលោភ​សម្លាប់​​​នេះ​​​​​​​​​ត្រូវ​បាន​​​​​រារាំង​​​ទប់​​​ស្កាត់។​​​

ទាំង​​​អ្នក​​​​​​ស្រី ចាន់ សុខា និង​អ្នក​បម្រើ​ម្នាក់​ទៀត​​ឈ្មោះ នាង ស៊ីណាត ដែល​ធ្វើ​ការ​ឲ្យ​​​​លោក ស៊ុន ចាន់ថុល ​ត្រូវ​តុលាការ​សម្រេច​ឲ្យ​​​​​​​ជាប់​ពិរុទ្ធភាព​​​រួម​ជាមួយ​​​អ្នក​​​​​​ស្រី ខូវ សេង​ចិន្តា បន្ទាប់ពី​សវនាការ​ដំបូង​។ ពួកគេ​ត្រូវ​បាន​តុលា​​​ការ​​​​​​​​ចោទ​​​ប្រកាន់​ពីបទ​សម​គំនិត​ជាមួយ​ឃាតករ​​​​ស៊ីឈ្នួល​ សុខ ឡាក់ ដើម្បី​​អនុវត្ត​​បទ​ល្មើស​​​​​​​​​​​នេះ​​​​​​ដែល​ត្រូវ​បាន​ទប់​ស្កាត់ នៅ​ពេល​អ្នកស្រី ​​​ស៊ុន សូត្ថា បិទ​បង្អួច​ផ្ទះ​វីឡា​របស់​គ្រួសារ​​​គាត់​នៅ​​រាជធានី​ភ្នំពេញ​។

គ្មានការ​​​​​​ផ្តល់​​​​​​​ភ័ស្តុតាង​ណាមួយដែល​​​​បង្ហាញ​​​​ថា មាន​ការ​ប៉ុន​ប៉ង​គាស់​ចូល​​ផ្ទះ​វីឡា​នោះ​​​​ឡើយ ហើយ​​​​អ្នក​​​ស្រី ស៊ុន សូត្ថា និង​​កូនស្រី​របស់​​​​អ្នក​ស្រី​ដែល​ពេល​នោះ​មានអាយុ​៩​ឆ្នាំ ​ក៏​​​មិន​​​​​​គ្រោះ​​​​​​ថ្នាក់​​​អីដែរ។​​​

អំឡុង​សវនាការ​ចុង​ក្រោយ​​​​នេះ មេធាវី​​តំណាង​លោក ​ស៊ុន ចាន់ថុល និង​អ្នក​​​ស្រី ស៊ុន សូត្ថា ​បាន​លើក​ឡើង​ជា​ទឡ្ហីករណ៍​ថា អ្នក​​​ស្រី ​​ឡាយ ហួង និង​​​​អ្នក​​​ស្រី ខូវ សេងចិន្តា ជា​អ្នក​រៀបចំ​ការ​​រំលោភ​សម្លាប់​នេះ​​​​ដោយ​សារ​​កូន​ទាំង​១១​នាក់​របស់​លោក ខូវ ជឺលី មិន​​​ទទួល​ស្គាល់​ពួកគេជា​សមាជិក​​​​​ក្នុង​​​គ្រួសារ​។ មូល​ហេតុ​​របស់​លោក ខូវ ផល្លាបុត្រ ដែល​ធ្លាប់​ស្ថិត​ក្នុង​ចំណោម​អ្នក​​មាន​បំផុត​​នៅ​កម្ពុជា​ មិន​ត្រូវ​បាន​ពន្យល់​បក​ស្រាយ​ទេ​។

អ្នក​​​​​​ស្រី ឡាយ ហួង បាន​អះអាង​ថា សំណុំ​រឿង​នេះ​​កើត​ចេញពី​​ការ​ដណ្ដើម​​សិទ្ធិ​អំណាច​​​​គ្នា​​​នៅ​ក្នុង​គ្រួសារ​ និង​ការ​ប៉ុង​ប៉ង​របស់​លោក ស៊ុន ចាន់ថុល ដើម្បី​​​​​​​​​ទទួល​​​បាន​​​​មួយ​​ចំណែក​ធំ​​​នៃ​ទ្រព្យ​សម្បត្តិ​របស់​ឪពុក​ក្មេក​​​​លោក។

លោក ខូវ ផល្លាបុត្រ បានចេញ​​​​​​​​​មុខ​​​​​​​សុំ​ទោស​​​ជា​សាធារណៈ​ចំពោះ​ការ​ចោទ​ប្រកាន់​លោក ​ស៊ុន ចាន់ថុល ​ពីបទ​ប្រឌិត​សំណុំរឿង​នេះ ដោយ​បក​ស្រាយ​ថា គាត់​​​​​​ទើប​​​​​​​​​តែ​​​ដឹង​ថា អ្នក​​​ស្រី ឡាយ ហួង និង​​​​អ្នក​​​ស្រី សេង ចិន្តា ជាប់​ពិរុទ្ធភាព​​នៅ​ក្នុង​រឿង​នេះ​។

ចម្លើយ​របស់​លោក ខូវ ជឺលី ដែល​អះ​អាង​​​​ថា វា​​​ជា​​​​​​ការ​​​រៀប​​​ចំ​​​​​​របស់​​​លោក ស៊ុន ចាន់ថុល ​​​ត្រូវ​បាន​អាន​អំឡុង​សវនាការ​​។ ចម្លើយ​​​នោះ​​​​មាន​ខ្លឹមសារ​ដូច្នេះ​ថា ”​ផែន​ការ​នេះ​រៀបចំ​ដោយ ស៊ុន ចាន់ថុល។ ខ្ញុំ​ដឹង​ថា ឯក​ឧត្ដម ស៊ុន ​​​ចាន់ថុល ជា​​​​​​អ្នក​​​​​​​​​រៀបចំ​​​ផែន​ការ​នេះ​​ដោយ​សារ​គាត់​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ​ ហើយ​ខ្លាច​ប្រពន្ធ​ខ្ញុំ​​បាន​វា​”។

លោក ស៊ុន ចាន់ថុល ​ធ្លាប់​បាន​វាយ​បក​ទៅ​​​លើ​ការ​អះអាង​ទាំង​នេះ។ បន្ទាប់ពី​​តុលា​​ការ​កំពូល​​​តម្កល់​សាលក្រម​ប្រឆាំង​អ្នក​​​ស្រី ​ខូវ សេង ចិន្តា និង​បក្ខពួក​របស់​គាត់​កាល​​​ពី​​​ខែ​តុលា ឆ្នាំ​២០១២ លោក​​មាន​ប្រសាសន៍​ថា ​យុត្តិធម៌​​ទទួល​​​បាន​​​​ហើយ។

លោក​​​បាន​​​​ថ្លែង​​​ថា “​សូម​​​​​ឲ្យ​ខ្ញុំ​និយាយ​​បន្តិច ​​ស៊ុន ​​​ចាន់ថុល និង​គ្រួសារ​របស់​ ស៊ុន ចាន់ថុល ​មិន​ចង់​បាន​​​​ប្រាក់​​​ពី​ឧកញ៉ា​ ខូវ ជឺលី សូម្បី​តែ​១សេន​។ នេះ​បង្ហាញ​ថា ប្រាក់​មិន​អាច​ទិញ​យុត្តិធម៌​បាន​ទេ។ មាន​តែ​ច្បាប់ទេ​​ដែល​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ”។

នៅ​ពេល​សំណុំរឿង​នេះ​​លេច​​​ឮ​​​​​ខ្ចរ​ខ្ចាយ​​ដំបូង​ លោក ស៊ុន ចាន់ថុល មាន​​​តំណែង​​ជា​​​អនុប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ លោក​​​​បាន​ឡើង​​​​មុខ​តំណែងជា​​​​​​​​​បន្ត​​​​​​បន្ទាប់​​​យ៉ាង​​​​​​ឆាប់​​​រហ័ស​​​ក្នុង​​​ជួរ​​​​​​រដ្ឋាភិបាល​​ ហើយពេល​នេះ​​​​​លោក ​​​​ គឺ​ជា​​ទេសរដ្ឋមន្ត្រី​ក្នុង​ជួរ​​​​​​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ គេ​​​រំពឹង​​​ថា លោក​​​​​​នឹង​​​គ្រប់​​​គ្រង​​​ក្រសួង​​សាធារណការ​នៅ​ក្នុង​ការ​រុះរើ​គណៈ រដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន ដែល​នឹង​ត្រូវ​​ចូល​ជាធរមាន​នៅ​ខែ​ក្រោយ៕សុខុម​​​​​​​​

 

The post តុលាការ​​​​​​​​​​​ផ្តន្ទា​​​ទោស​​​​​​ឧកញ៉ា ​ខូវ​ ផល្លាបុត្រ ឲ្យ​ជាប់​ពន្ធនា​គារ​​​​២0ឆ្នាំ​​​​​ appeared first on ខេមបូឌា ដេលី.