កក្រើក​ជាថ្មី​ជាមួយនឹង​ប្រូ​ម៉ូ​សិន​ទ្រង់ទ្រាយ​ធំ​ពី​ហូ​ម​-​ហ្វិ​ច​

​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ហូ​ម​-​ហ្វិ​ច​នឹងធ្វើ​ការផ្ដល់ជូន​អតិថិជន​នូវ​ប្រូ​ម៉ូ​សិន​ទ្រង់ទ្រាយ​ធំ​ទៅលើ​ផលិតផល​ល្បីៗ​រាប់រយ​ប្រភេទ ដែល​កម្មវិធី​ដ៏​វិសេសវិសាល​នេះ​នឹង​ប្រព្រឹត្តទៅ​ចំនួន​៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២​រហូតដល់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦​។​

 

​អ្វីដែល​អតិថិជន​នឹង​ពេញចិត្ត​បំផុត​នោះ គឺ​ការ​បញ្ចុះតម្លៃ​ខ្នាត​យក្ស ការទិញ​ថែម​ទិញ​ថែម ទិញ​កាន់តែច្រើន​សន្សំសំចៃ​កាន់តែច្រើន ការដាក់​តាំង​ផលិតផល​ថ្មីៗ​អោយ​អតិថិជន​ធ្វើតេស្ត​សាកល្បង និង​ការចាប់​ឆ្នោត​ផ្សងសំណាង​យក​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​សាខា​ហូ​ម​-​ហ្វិ​ច​ផ្ទាល់​ដែលមាន​អាសយដ្ឋាន​ផ្ទះ​លេខ​២២៤ មហាវិថី​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ពិសេស​ជាងនេះទៅទៀត ហូ​ម​-​ហ្វិ​ច​មាន​ការធានា​ត្រឹមត្រូវ​ទៅលើ​ផលិតផល​របស់ខ្លួន ដែល​ផ្ដល់នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន​។​

 

​ប្រសិទ្ធិ​នាម​ជា​ក្រុមហ៊ុន​D.I.Y​ឈានមុខ​មួយ​នៅ​កម្ពុជា ហូ​ម​-​ហ្វិ​ច​បាននិងកំពុង​ផ្គត់ផ្គង់​សំភារៈ​តែង​លម្អ​គេហដ្ឋាន ឧបករណ៍​អគ្គិសនី បរិក្ខារ​ទឹក ការរស់នៅ​និង​សុខភាព សោរ​និង​ឧបករណ៍​សុវត្ថិភាព សំភារៈ​សួនច្បារ ឧបករណ៍​ស្វាន ឧបករណ៍​ក្រៅ​ផ្ទះ បរិក្ខារ​ប្រើ​ដោយ​ដៃ សំភារៈ​ថែរក្សា​រថយន្ត គ្រឿង​ដែក ថ្នាំលាប និង​សំភារៈ​ទូទៅ​ជាច្រើន​ប្រភេទ​ទៀត​។​

 

​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាចធ្វើ​ការទំនាក់ទំនង​មកកាន់​ហូ​ម​-​ហ្វិ​ច​តាមរយៈ​ទូរស័ព្ទ​លេខ​០២៣ ៩៩៧ ៦៦៦/ ០៦៦ ២៤៨ ៨៩៩/ ០៨៥ ៩៩៧ ៦៦៦ [email protected] ឬក៏​Facebook​តាមរយៈ www.facebook.com/homefixcambodia​។​

Author: PRSource: ផ្តល់​ឲ្យ