កម្ពុជាទទួលបានមេដាយ ២៤គ្រឿងនៃ Mekong good will Games លើកទី១២នៅថៃ

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួត Mekong good will Games លើកទី១២ ខេត្តឈៀងរ៉ៃ ប្រទេសថៃ ដែលមាន ៥ ប្រទេសចូលរួមដូចជា ចិន ឡាវ វៀតណាម ថៃ(ម្ចាស់ផ្ទះ) និងកម្ពុជា ក្នុងចំណោមប្រទេស ទាំងនេះប្រទេសកម្ពុជា ទទួលបានមេដាយ សរុបចំនួន២៤គ្រឿង ក្នុងនោះមាន មេដាយមាស ១៣គ្រឿង, មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធ៤ គ្រឿង។

លោក ហ៊ុន សាមុត ជាប្រធាននាយកដ្ឋានកីឡា និងជាប្រតិភូដឹកនាំ អត្តពលិកម្ពុជា បានមានប្រសាសន៍ ពីខេត្តឈៀងរ៉ៃថា ក្នុងឆ្នាំនេះកម្ពុជា ទទួលបានមេដាយ ច្រើនជាងឆ្នាំផ្សេងៗទៀត ដែលជាមោទនភាពដ៏ធំបំផុត បន្ទាប់ពីវិស័យកីឡា ត្រូវទទួលបានការគាំទ្រ ពីសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលផ្តោតសំខាន់នោះ គឺក្រុមបាល់ទាត់ ជម្រើសយើង អាយុក្រោម ១៩ ឆ្នាំ បានក្លាយជា ជើងឯកព្រឹត្តិការណ៍ នៃការប្រកួត Mekong good will Games លើកទី១២។

លោកបានបន្តថា សម្រាប់អត្តពលិកដែលបាន មេដាយមាសទទួល ប្រាក់រង្វាន់៣.០០០.០០០រៀល,មេដាយប្រាក់ទទួល ប្រាក់រង្វាន់ ២.០០០.០០០រៀល, មេដាយសំរិទ្ធទទួល ប្រាក់រង្វាន់១.០០០.០០០រៀល ចំពោះគ្រូបង្វឹកត្រូវ បានផ្តល់ប្រាក់រង្វាន់ស្មើ នឹងប្រាក់រង្វាន់ជ័យលាភី ដែលទទួលបានមេដាយ ក្នុងវិញ្ញាសាប្រកួត ដែលខ្លួនទទួលបន្ទុកបង្វឹក ហើយគ្រូជំនួយត្រូវបានផ្តល់ ប្រាក់រង្វាន់៧០ភាគរយតែប៉ុណ្ណោះ៕