នាង Lin Chi-ling បដិសេធថាមិនបានស្នាក់ នៅជាមួយតោមីងស៊ឺ

តៃវ៉ាន់៖ តារាសម្តែងរូបស្រស់នាង Lin Chi-ling និងអតីតមិត្តប្រុស Jerry Yan ថ្មីៗនេះមានសារព័ត៌មាន ជាច្រើនចុះផ្សាយ ថាអ្នកទាំងពីរ កំពុងរស់នៅ ក្នុងផ្ទះតែមួយ ប៉ុន្តែតារារូបនេះ បានបដិសេធ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះថា តារាម៉ូដែលនិង ជាតារាសម្តែង វ័យ៤១ឆ្នាំនាង Lin Chi-ling ដែលបាន បែកពីមិត្តប្រុស Jerry Yan ដែលគ្រប់គ្នាស្គាល់ថា ជាតោមីងស៊ឺជាច្រើន ឆ្នាំមកហើយនោះ ក្នុងពេលចូលរួមកម្មវិធី ម្សិលមិញបានបដិសេធ ថាខ្លួននិងអតីតមិត្តប្រុស Jerry Yan មិនបានរស់នៅជាមួយគ្នា ដូចការចុះផ្សាយរបស់ សារព័ត៌មានមួយចំនួននោះទេ ។

នាងថា“ វាមិនអាចទៅរួចដូចការចុះផ្សាយនោះទេ អ្នកទាំងអស់គ្នា ដឹងស្រាប់ហើយថាសព្វថ្ងៃ ខ្ញុំរស់នៅជាមួយ ឪពុកម្តាយខ្ញុំ តើវាអាចទៅរួចទេ ដែល Jerry Yan អាចមករស់នៅជាមួយខ្ញុំ”។តារារូបស្រស់ Chi-ling ក៏បានឲ្យដឹងដែរថាសព្វថ្ងៃនាងនិង Jerry Yan មានទំនាក់ទំនង ដូចមិត្តធម្មតា តែប៉ុណ្ណោះ។

ពេលត្រូវសួរថា “អ្នកទាំងពីរ មិនអាចត្រឡប់ រកគ្នាព្រោះមូលនៅឆ្ងាយ ? Chi-ling ឆ្លើយថាចង្ងាយមិនមែន ជាមូលហេតុនោះទេ បើមនុស្ស មានបេះដូង តែប្រហែលមកពីពេលវេលា មិនទាន់មកដល់ ឬអាចនិយាយ បានថាគ្មានវាសនា ៕

នាង Lin Chi-ling បដិសេធថាមិនបានស្នាក់ នៅជាមួយតោមីងស៊ឺ

នាង Lin Chi-ling បដិសេធថាមិនបានស្នាក់ នៅជាមួយតោមីងស៊ឺ