​​​​​​​​​រថយន្ត​ Porsche ​ត្រូវ​គេ​​គប់​​​​ពង​​មាន់​​និង​ទឹក​ខ្មៅ​លើពេញ​​​​​ ព្រោះ​ខឹង​ចត​មុខ​ផ្ទះ

​​​​​​​​អ្នក​រស់​នៅ​​ទីក្រុង​​សៀងហៃ​​ ប្រទេស​ចិន​​​​​​ជា​ច្រើន​នាក់ មាន​ការ​ខឹង​​សម្បារ​​នឹង​ម្ចាស់​​រថយន្ត​ទំនើប​​ Porsche មួយ​គ្រឿង ​​ដោយ​​ពួកគេ​​​យក​​ពង​មាន់​ ​មី​ឆុង និង​​​​ទឹក​ខ្មៅ​​​គប់​លើ​គ្មាន​ប្រណី ​ក្រោយ​​​រថយន្ត​​​ចត​​ទុក​ចោល​​​​​បាំង​​ច្រក​ចូល​​ផ្ទះ​​ពួកគេ​​រយៈពេល ១៤ម៉ោង។

 

​​​​​​​​​រថយន្ត​ Porsche ​ត្រូវ​គេ​​គប់​​​​ពង​​មាន់​​និង​ទឹក​ខ្មៅ​លើពេញ​​​​​ ព្រោះ​ខឹង​ចត​មុខ​ផ្ទះ

 

ហេតុការណ៍​នេះ​​ បាន​​កើត​ឡើង​កាល​វេលា​ម៉ោង​​១០​ព្រឹក ថ្ងៃ​​​អង្គារ​​កន្លង​ទៅ​ ​​ធ្វើ​​ឲ្យ​កើត​មាន​​ជម្លោះ​​​រវាង​​ម្ចាស់​រថយន្ត​ឈ្មោះ Huang និង​​សន្តិសុខ​​យាម​​ផ្ទះ​​​​ម្នាក់ ​​ដែល​ចង់​​ឲ្យ​គាត់​​​​បង់​​ប្រាក់​​ថ្លៃ​ចត​ ៧០​​យ័ន ប្រមាណ​ ១០​ដុល្លារ​ ​​​សម្រាប់​​រយៈពេល​​ ៧ថ្ងៃ។

 

​​​​​​​​​​​​​ទោះ​​​ជា​យ៉ាង​ណា​ក្ដី ​ម្ចាស់​រថយន្ត​​​​បាន​​តវ៉ា​​ទាំង​កំហឹង​​ចំពោះ​​ការ​បង់​ប្រាក់​​​​​​ថា​​ គាត់​ក៏​ជា​​អ្នក​ស្រុក​​ខាង​លើ​​​​ដែរ​ គាត់​​មិន​គួរ​​បង់​តម្លៃ​​ខ្ពស់​បែប​នេះ​​ទេ​។​ ​គាត់​ពន្យល់​​ថា​​ “​នេះ​​ជា​រថយន្ត​​​ទី​ពីរ​​របស់​ខ្ញុំ​ ​​​​មិន​ទាន់​​បាន​​​ចុះ​បញ្ជី​​​ជា​មួយ​នាយកដ្ឋាន​​គ្រប់​​គ្រង​​ផ្លូវ​​នៅ​ឡើយ​ទេ ​ខ្ញុំ​​​​​ទើប​​តែ​ចត​​​​​​ខាង​ក្រៅ​​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​ដូច្នេះ ​ខ្ញុំ​គួរ​​​តែ​បង់​​ប្រាក់​ ១០​យ័ន ឬ​ ១,៥ដុល្លារ​​បាន​ហើយ”។

​​
ម្ចាស់​​រថយន្ត​​​​ប្រាប់​សារព័ត៌មាន​​ថា​ ​​អំឡុង​​ពេល​​កើត​​មាន​ការ​ជជែក​​តឹង​សរសៃ​ក​ដាក់​គ្នា​​ សន្តិសុខ​យាម​​បាន​ប្រមាថ​គាត់​ ​និង​ទារ​សំណង​​ ដែល​គាត់​​​ចត​រថយន្ត​​​​មុខ​ច្រក​ចូល​​ផ្ទះ។​

 

​​លោក​ Huang ​ហាក់​​មិន​បារម្ភ​​​​ពី​សកម្មភាព​​​របស់​ខ្លួន​​​​ដែល​ប៉ះពាល់​អ្នក​ជិត​ខាង​ ​​​​តែ​​ត្រូវ​​ពួក​គេ​​​​បង្ខំ​​​រហូត​ទាល់​តែ​គាត់​បើក​​រថយន្ត​​ចេញ​ទៅ ហើយ​ទាំង​​នេះ​​​​​ជា​​មេរៀន​​មួយ​ ​​ដែល​គ្រប់​គ្នា​​គួរ​តែ​យល់​ដឹង​​៕

 

​​​​​​​​​រថយន្ត​ Porsche ​ត្រូវ​គេ​​គប់​​​​ពង​​មាន់​​និង​ទឹក​ខ្មៅ​លើពេញ​​​​​ ព្រោះ​ខឹង​ចត​មុខ​ផ្ទះ

 

​​​​​​​​​រថយន្ត​ Porsche ​ត្រូវ​គេ​​គប់​​​​ពង​​មាន់​​និង​ទឹក​ខ្មៅ​លើពេញ​​​​​ ព្រោះ​ខឹង​ចត​មុខ​ផ្ទះ

 

​​​​​​​​​រថយន្ត​ Porsche ​ត្រូវ​គេ​​គប់​​​​ពង​​មាន់​​និង​ទឹក​ខ្មៅ​លើពេញ​​​​​ ព្រោះ​ខឹង​ចត​មុខ​ផ្ទះ

 

​​​​​​​​​រថយន្ត​ Porsche ​ត្រូវ​គេ​​គប់​​​​ពង​​មាន់​​និង​ទឹក​ខ្មៅ​លើពេញ​​​​​ ព្រោះ​ខឹង​ចត​មុខ​ផ្ទះ

 

 

ចុចអាន៖ វិធីសាស្ត្រ​លាង​រថយន្ត​ ​ដោយ​មិន​ឲ្យ​ឆ្កូត​ថ្នាំ​

ចុចអាន៖ សញ្ញា ៤ យ៉ាង ដែល​អ្នក​គួរ​សម្អាត​ម៉ាស៊ីនត្រជាក់ ​ក្នុង​រថយន្ត​របស់​អ្នក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Shanghaiist