លទ្ធផល​បឋម​​​នៃ​ការ​បោះ​​ឆ្នោត​​​ប្រជា​មតិ​​រើស​​ទង់​ជាតិ​​នូវែលសេឡង់​ថ្មី​​

​​ប្រទេស​នូវែលហ្សេឡង់​ថ្មី​ៗ​នេះ​បាន​​បោះ​ឆ្នោត​ប្រជាមតិ​​​​ជ្រើស​យក​ការ​រក្សា​ទុក​ទង់​​ជាតិ​ដដែល​របស់​ពួក​គេ​​​រយៈ​ពេល​១១៤​ឆ្នាំ​មក​ហើយ ដោយ​បដិសេធ​​​​​នូវ​​គំរូ​​​​​ម៉ូដ​ទង់​ជាតិ​ថ្មី។ នេះ​បើ​​តាម​លទ្ធ​ផល​បោះ​ឆ្នោត​បឋម​បាន​បង្ហាញ។

 

លទ្ធផល​បឋម​​​នៃ​ការ​បោះ​​ឆ្នោត​​​ប្រជា​មតិ​​រើស​​ទង់​ជាតិ​​នូវែលសេឡង់​ថ្មី​​
 

តាម​សារព័ត៌មានNZ Herald របស់​នូវែលហ្សេឡង់​​​ លទ្ធផល​​​​​ដំបូង​បាន​​​​​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ប្រជាជន​​២,១​លាន​នាក់​​បោះ​ឆ្នោត ៥៦,៦​ភាគ​រយ​​រើស​យក​ទុក​ជាតិ​ដូច​មុន​​​(បច្ចុប្បន្ន) និង​​ ៤៣,២ ភាគ​រយ​​ជ្រើស​យក​​​គំរូ​ទង់​ជាតិ​ថ្មី​​​ដែល​គេ​ហៅ​ថា​ Silver Fern។

 

​​គួរ​បញ្ជាក់​ថា ហេតុផល​ដែល​​​នាំ​ឲ្យ​មាន​ការ​​​ស្ទង់​មតិ​ជ្រើស​រើស​ទង់ជាតិ​ថ្មី​នោះ គឺ​​​ជា​គំនិត​របស់​លោក​នាយករដ្ឋមន្ត្រី​នូវែលសេឡង់ John Key ដោយ​លោក​បាន​លើក​ឡើង​ថា ទង់​បច្ចុប្បន្ន​​​​ដែល​គេ​ហៅ​ថា Union Jack គឺ​មាន​​​លក្ខណៈ​​​ស្រដៀង​គ្នា​​ទៅ​នឹង​​​ទង់​ជាតិ​ប្រទេស​អូស្ត្រាលី​ពេក ហើយ​លោក​បាន​បន្ត​ទៀត​ថា​​​​ គឺ​​ល្មម​ដល់​ពេល​​យក​​​រូប​ទង់​ជាតិ​​​របស់​ចក្រភព​អង់គ្លេស​ (Union Jack)​​ ចេញ​ពី​ទង់​ជាតិ​នូវែលសេឡង់​ហើយ។

 

លទ្ធផល​បឋម​​​នៃ​ការ​បោះ​​ឆ្នោត​​​ប្រជា​មតិ​​រើស​​ទង់​ជាតិ​​នូវែលសេឡង់​ថ្មី​​
 

គំរូ​​​​​ម៉ូដ​ទង់​ជាតិ​ថ្មី​នូវែលសេឡង់
 

​ទោះ​បី​លោក​នាយករដ្ឋមន្ត្រី​នូវែលសេឡង់ John Key បាន​ជំរុញ​​​​​គំនិត​លើ​ទង់​ជាតិ​ថ្មី​ប៉ុន្តែ​​​ លោក​បាន​​អំពាវនាវ​​​សុំ​ឲ្យ​ប្រជាជន​​​​​​”ពិត​ជា​សម្រេច​ចិត្ត​” ដោយ​មតិ​​ខ្លួន​ឯង។ នេះ​បើ​តាម​ លោក​នាយករដ្ឋមន្ត្រី John Key បាន​លើក​ឡើង​ក្រោយ​​លទ្ធផល​ដំបូង​បាន​ប្រកាស​​​ ហើយ​ការ​បោះ​ឆ្នោត​​នឹង​​បញ្ចប់​​នា​វេលា​ម៉ោង​ ​៧​យប់​ ម៉ោង​ក្នុង​​ប្រទេសនូវែលសេឡង់​ ​ថ្ងៃ​សុក្រ​នេះ​ (ត្រូវ​នឹង​ម៉ោង​ ១​រសៀល​ នៅ​កម្ពុជា)។ ចំពោះ​លទ្ធផល​​​​ចុង​ក្រោយ​នឹង​ប្រកាស​នា​ថ្ងៃ​ពុធ​ក្រោយ៕

 

លទ្ធផល​បឋម​​​នៃ​ការ​បោះ​​ឆ្នោត​​​ប្រជា​មតិ​​រើស​​ទង់​ជាតិ​​នូវែលសេឡង់​ថ្មី​​

លោក​នាយករដ្ឋមន្ត្រី​នូវែលសេឡង់ John Key

លទ្ធផល​បឋម​​​នៃ​ការ​បោះ​​ឆ្នោត​​​ប្រជា​មតិ​​រើស​​ទង់​ជាតិ​​នូវែលសេឡង់​ថ្មី​​
លទ្ធផល​បឋម​​​នៃ​ការ​បោះ​​ឆ្នោត​​​ប្រជា​មតិ​​រើស​​ទង់​ជាតិ​​នូវែលសេឡង់​ថ្មី​​
ទង់​ជាតិ​ប្រទេសនូវែលសេឡង់​​បច្ចុប្បន្ន
ចុចអាន៖  បោះ​​ឆ្នោត​​​ប្រជា​មតិ​​រើស​​ទង់​ជាតិ​​នូវែលសេឡង់​ថ្មី​​ ជិត​បញ្ចប់​ហើយ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, Dailymail ​​​
​​​​​​​​​​​​​​​​​​​