សាយ សៀរ៉ា ដូរ​ឡាន​ពិតមែន?

តារា​សម្ដែង​លោក សាយ សៀរ៉ា ត្រូវ​បាន​គេ​ដឹង​ថា ជិះ​រថយន្ត Toyota Highlander 2001 ប៉ុន្តែ​ថ្មីៗ​នេះ លោក​បាន​បង្ហោះ​​រូប​រថយន្ត​​ Range Rover ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍  តើ​តារា​​រូប​នេះ​ប្ដូរ​រថយន្ត​ពិត​មែន?

 

សាយ សៀរ៉ា ដូរ​ឡាន​ពិតមែន?

 

មុន​បង្ហោះ​រូប​​រថយន្ត Range Rover លោក​ក៏​ធ្លាប់​​បាន​បង្ហោះ​សកម្មភាព​របស់​ខ្លួន​ទៅ​មើល​រថយន្ត​នៅ​ហាង​លក់​រថយន្ត​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញដែរ។

 

ឆ្លើយ​​ឆ្លង​ជា​មួយ Sabay លោក សាយ សៀរ៉ា បាន​មក​ស្រាយ​ថា រថយន្ត​​ Range Rover ដែល​ខ្លួន​បាន​ថត​បង្ហោះ​លើ Facebookនោះ មិនមែន​ជា​រថយន្ត​របស់​លោក​ឡើយ គឺ​ជា​រថយន្ត​របស់​​មិត្តភ័ក្ដិ​របស់​លោក។ លោក​បាន​បន្ត​ទៀត​ថា លោក​គ្រាន់​តែ​ថត​បង្ហោះ​លេង​ប៉ុណ្ណោះ មិន​មែន​ក្នុង​ន័យ​មួយ​​ចង់​បង្អួត​គេ​ឯង​នោះ​ឡើយ។

 

យ៉ាង​ណា តារា​មាន​កំណើត​មក​ពី​ខេត្តកំពង់ចាម​រូប​នេះ​ បាន​ឲ្យ​ដឹង​បន្ថែម​ថា លោក​ក៏​មាន​គម្រោង​ប្ដូរ​រថយន្ត​ដែល​កំពុងតែ​ជិះ​ចេញ​ដែរ ព្រោះ​រាល់​ថ្ងៃ​​រថយន្ត​របស់​លោក​ឧស្សាហ៍​ខូច​ខ្លាំង​ពេក។ លោក​បាន​លើក​ឡើង​ថា ប្រសិន​បើ​​ប្ដូរ​រថយន្ត​មែន​នោះ មិន​​ចង់​បាន​​​ Range Rover ​​​ឡើយ គឺ​ចង់​បាន​ត្រឹម​តែ Lexus RX330 ច្រើន​ជាង។ តាម​គម្រោង លោក​អាច​​នឹង​ប្ដូរ​រថយន្ត​ដែល​ខ្លួន​កំពុងតែ​ជិះ​នេះ​​បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច។

 

សាយ សៀរ៉ា ដូរ​ឡាន​ពិតមែន?

 

សាយ សៀរ៉ា ចាប់​តាំង​ពី​បោះ​ជំហាន​ចូល​សិល្បៈ​មក តារា​រូប​នេះ​ធ្លាប់​ប្ដូរ​រថយន្ត​អស់​ចំនួន៣ គ្រឿង​​មក​ហើយ រថយន្ត​ដែល​លោក​ជិះ​ដំបូង​គេ ​គឺ​ Toyota corolla មិន​​ចាំ​ឆ្នាំ​ផលិត​តម្លៃ៦៨០០ ដុល្លារ បន្ទាប់​មក​លោក​ជិះ Toyota Camry ២០០៩ មាន​តម្លៃ​ជាង​៨០០០ដុល្លារ និង ចុង​ក្រោយ Toyota Highlander 2001 មាន​តម្លៃ២០២០០ ដុល្លារ​អាមេរិក៕

 

សាយ សៀរ៉ា ដូរ​ឡាន​ពិតមែន?

 

សាយ សៀរ៉ា ដូរ​ឡាន​ពិតមែន?

 

សាយ សៀរ៉ា ដូរ​ឡាន​ពិតមែន?

 

អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់ឲ្យ