ការវាយប្រហារនៅ Bussels និងការស្លាប់របស់លោក Cruyff ក្លាយជាពពកខ្មៅលើការប្រកួតមិត្តភាព

កីឡាបាល់ទាត់បានវិលទៅប្រកួតវិញកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ ការប្រកួតមិត្តភាពអន្តរជាតិនៅទ្វីបអឺរ៉ុបជាច្រើនត្រូវបានលេងក្រោមពពកខ្មៅងងឹត ក្រោយពីការវាយប្រហារនៅទីក្រុង Brussels និងការស្លាប់របស់អតីតកីឡាករហូឡង់ដ៏ឆ្នើម Johan Cruyff។
Federico-Bernardeschi-Italy
ក្នុងទីក្រុង Prague ដែលជាកន្លែងក្រុមបាល់ទាត់ជ្រើសជាតិសាធារណរដ្ឋឆែក ធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិស្កុតឡេន មានការធ្វើស្មឹកស្មាធរយៈពេល១នាទីដើម្បីរំឭកទៅដល់មនុស្សចំនួន៣១នាក់ដែលត្រូវបានសម្លាប់ក្នុងទីក្រុង Brussels និងដើម្បីរំឭកដល់លោក Cruyff ដែលបានបាត់បង់ជីវិតដោយសារតែជំងឺមហារីកសួតក្នុងអាយុ៦៨ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍។ ការស្មឹងស្មាធរយៈពេលមួយនាទី ក៏ត្រូវបានធ្វើឡើងសម្រាប់ជនរងគ្រោះក្នុងទីក្រុង Brussels នៅទីក្រុង Cardiff ផងដែរ ដែលជាកន្លែងក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ ប្រកួតជាមួយនឹងក្រុមជម្រើសជាតិអៀរឡង់ខាងជើង និងនៅទីក្រុង Udine ដែលក្រុមជម្រើសជាតិអ៊ីតាលី ប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប អេស្ប៉ាញ។

ស្របពេលជាមួយគ្នានេះ លោក Cruyff ដែលត្រូវបានគេរំឭកក្នុងទីក្រុង Rotterdam ដែលជាកន្លែងក្រុម Feyenoord និង Sparta បានផ្អាកការប្រកួតមិត្តភាពរបស់ពួកគេក្នុងរយៈពេលមួយនាទីនៅនាទី ទី១៤។ លោក Cruyff បានពាក់អាវលេខ១៤សម្រាប់ក្លិប Ajax និងក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ អំឡុងពេលអាជីពជាកីឡាកររបស់លោក៕

ប្រភពព័ត៌មាន៖ Channel News Asia