ព្រឹក​នេះ ក្រុម​និស្សិត នាំ​យក​ញត្តិ ២​ទៀត ដាក់​នៅ​សភា​

ព្រឹក​នេះ ក្រុម​និស្សិត នាំ​យក​ញត្តិ ២​ទៀត ដាក់​នៅ​សភា​



​ភ្នំពេញ ៖ នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៥ ខែមីនា​ ឆ្នាំ២០១៦​ លោក ស្រី ចំរើន និង​ក្រុម​និស្សិត​របស់​លោក យក​ញត្តិ​២ បន្ថែម​ទៀត ដាក់​ជូន​រដ្ឋសភា​ ៖

១.គោរព​ជូន​សម្ដេច​ប្រធានរដ្ឋសភា ដើម្បី​ជំរុញ​ការ​កោះ​ហៅ​ឯកឧត្តម កឹម សុខា ចូល​បំភ្លឺ​រឿង​ខ្សែ​អាត់​សម្លេង​អសីលធម៌។
២.គោរព​ជូន​ឯកឧត្តម អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១រដ្ឋសភា​ទទួលបន្ទុក​សិទ្ធិមនុស្ស ដើម្បី​ជួយ​ជំរុញ​ការ​កោះហៅ​ ឯកឧត្តម កឹម សុខា ចូល​បំភ្លឺ​រឿង​ខ្សែអាត់​សម្លេង​អសីលធម៌​ ដែល​ខ្សែអាត់​សម្លេង​នោះ ឯកឧត្តម កឹម សុខា បាន​ជំរុញ​នារី​ម្នាក់​ឲ្យ​យក​កូន​ចេញ ដែល​ជា​ទង្វើ​ប៉ះពាល់​សិទ្ធិ​មនុ​ស្ស​ធ្ងន់ធ្ងរ៕​