ចាប់ខ្លួន​បាន​មេចោរ​ប្លន់​ម្នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​កាល​ពី​៨​ឆ្នាំ​មុន​

ចាប់ខ្លួន​បាន​មេចោរ​ប្លន់​ម្នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​កាល​ពី​៨​ឆ្នាំ​មុន​



ព្រៃវែង ៖ កាល​ពី​យប់​ថ្ងៃទី​២៤ ខែ​មីនា ​ឆ្នាំ២០១៦ ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អន្ទ​រ​ បាន​ចុះ​ប្រតិបត្តិការ​តាម​ចាប់​មុខសញ្ញា​មេចោរ​ប្លន់​ម្នាក់​ តាម​ដីកា​របស់​តុលាការ​។​

លោក​វរសេនីយ៍ទោ ​អ៊ុង ផាន​ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អន្ទរ បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ការ​តាម​ចាប់ខ្លួន​មេចោរ​ប្លន់​ខាង​លើ​នេះ​ គឺ​ធ្វើឡើង​តាម​ដីកា​បង្គាប់​លេខ​៩៩.០៩ចុះ​ថ្ងៃទី៣០ ​ខែ​មីនា ​ឆ្នាំ​២០០៩ ​របស់​ចៅ​ក្រម​ សេត វិសិដ្ឋ​មុន្នី​ ​ក្រោម​ការ​ចង្អុល​ និង​ណែនាំ​របស់​លោក​ឧត្តម​សេ​នីយ៍​ ស្រេង​ ជា ​ស្នងការ​នគរបាល​ខេត្តព្រៃវែង ​ដោយ​កម្លាំង​របស់​លោក​បាន​ធ្វើ​ការស្រាវជ្រាវ​តាម​ចាប់​មេ​ចោរ​ប្លន់​បាន​ម្នាក់។

​លោក​វរសេនីយ៍ទោ​បាន​បន្ត​ថា មេចោរ​ប្លន់​នោះ​មាន ​ឈ្មោះ​ ហ៊ែ​ល ហឿន​ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បូត​គង ​ឃុំ​ទឹកថ្លា​ ស្រុក​ស្វាយ​អន្ទរ​ ខេត្តព្រៃវែង​ ហើយ​ការ​​ចាប់​តាម​ដីកា​នេះ​ដោយ​សារ​​ជន​រូប​នេះ​ជាប់​ចោទ​ពី​បទ​ប្លន់ ​និង​ប្រើ​អាវុធ​ខុសច្បាប់​ប្លន់​ នៅក្នុង​ភូមិ​តា​ពេ​ជ​ខាងត្បូង ​ឃុំ​រក្ស​ជ័យ ​ស្រុក​មេសាង​ ខេត្តព្រៃវែង ​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែធ្នូ ​ឆ្នាំ២០០៨។​ ក្រោយ​មក​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​យប់​ថ្ងៃទី​២៤ ខែ​មីនា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង២៣​និង៣០នាទី​។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​ផ្លូវច្បាប់​៕​

ចាប់ខ្លួន​បាន​មេចោរ​ប្លន់​ម្នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​កាល​ពី​៨​ឆ្នាំ​មុន​

ចាប់ខ្លួន​បាន​មេចោរ​ប្លន់​ម្នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​កាល​ពី​៨​ឆ្នាំ​មុន​