ស្រីៗស្រឡាញ់​ភេទ​ដូចគ្នាមួយគូ ​បាន​ដាច់ចិត្ត​លេបថ្នាំ​សម្លាប់​ខ្លួន ព្រោះឪពុកម្ដាយចាប់បំបែក

ស្រីៗស្រឡាញ់​ភេទ​ដូចគ្នាមួយគូ ​បាន​ដាច់ចិត្ត​លេបថ្នាំ​សម្លាប់​ខ្លួន ព្រោះឪពុកម្ដាយចាប់បំបែក



ភ្នំពេញ​ ៖ ​ស្រីៗ​ស្រឡាញ់​ភេទ​ដូចគ្នា​មួយ​គូ​បាន​ដាច់ចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន ​ក្រោយ​ពី​​ឪពុកម្ដាយ​ទាំង​សង​ខាង​ចាប់​បំបែក ព្រោះ​ចង់​ឲ្យ​អ្នក​ទាំង​២​នាក់​ស្រឡាញ់​ប្រុស​តាម​ធម្មជាតិ​វិញ​នោះ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ ​នៅ​ចំណុច​​ភូមិ​ទួលគោក សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ ​បណ្ដាល​ម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​​​​ និង​ម្នាក់​ទៀត​រងគ្រោះ​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ តែ​​​សង្ឃឹម​រស់​តិច​ណាស់។ ចំពោះ​ករណី​នេះ​ដែរ ​ក្រោយ​ពេល​កើតហេតុ ​ឪពុក​ម្ដាយ​នារី​ម្នាក់​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ ហើយ​ការ​ធ្វើ​អត្តឃាត​របស់​ពួកគេ ​គឺ​បាន​យក​​ទឹក​លាយ​ជាមួយ​នឹង​ថ្នាំ​អ្វី​ម្យ៉ាង​មិន​ទាន់​ដឹង​នៅឡើយ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ៕

ស្រីៗស្រឡាញ់​ភេទ​ដូចគ្នាមួយគូ ​បាន​ដាច់ចិត្ត​លេបថ្នាំ​សម្លាប់​ខ្លួន ព្រោះឪពុកម្ដាយចាប់បំបែក

ស្រីៗស្រឡាញ់​ភេទ​ដូចគ្នាមួយគូ ​បាន​ដាច់ចិត្ត​លេបថ្នាំ​សម្លាប់​ខ្លួន ព្រោះឪពុកម្ដាយចាប់បំបែក