កម្មវិធី ABC Extra Stout Ambassadors បន្ត​ផ្តល់​ឧត្តមភាព​ជូន​អតិថិជន​ ក្នុង​រាជធានី​ភ្នំពេញ​

កម្មវិធី ABC Extra Stout Ambassadors បន្ត​ផ្តល់​ឧត្តមភាព​ជូន​អតិថិជន​ ក្នុង​រាជធានី​ភ្នំពេញ​



ភ្នំពេញ ៖ ស្រា​បៀរ ABC Extra Stout បាន​រៀបចំ​កម្មវិធី ABC Brand Ambassador Program 2016 ក្នុង​ដំណាក់​កា​ល​ទី​២​ នៅ​តាម​ភោជនីយដ្ឋាន ហាង BBQs និង​បណ្ដា​ហាង​ផ្សេងទៀត​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ​ដោ​យ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។​

​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ ក្រុម​នារី​ស្រស់​ស្អាត​តំណាង​ស្រា​បៀរ ABC Extra Stout ប្រកបដោយ​ភាព​ទាន់​សម័យ និង​ទំនើប ​បាន​ចុះ​ទៅកាន់​ទីតាំង​ហាង​ដែល​ពេញនិយម​មួយចំនួន​រៀងរាល់​រាត្រី​ចាប់ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សៅរ៍ ដោយ​ផ្តល់​ជូន​នូវ​ឱកាស​ទទួល​បាន​រង្វាន់​ប្រណីត​ជាច្រើន​សម្រាប់​តែ​អ្នក ​ដែល​និយម​គាំទ្រ​ស្រា​បៀរ ABC Extra Stout។​

​ដោយ​ប្រើ​ប្រព័ន្ធ​ពិសេស​លើ​ថេប​ឡេ​ត ក្រុម​នារី​ស្រស់​ស្អាត​តំណាង​ស្រា​បៀរ ABC Extra Stout បង្ហា​ញ​ប្រាប់​ក្រុម​អតិថិជន​និយម​គាំទ្រ​ស្រា​បៀរ ABC Extra Stout ពី​របៀប​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ ដូច្នេះ​ពួកគេ​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ប្រណីត​ជាច្រើន។

ABC Extra Stout គឺជា​ស្រា​បៀរ​ទឹកខ្មៅ​មាន​គុណភាព​ខ្ពស់​ដែល​ឈានមុខ​គេ​លើ​ទីផ្សារ​នៅក្នុង​ប្រទេ​ស​កម្ពុជា ដែល​មាន​ប្រភព​ដើម​ពី​ប្រទេស​សិង្ហ​បុរី​នៅ​ឆ្នាំ ១៩៣១ និង​បាន​ក្លាយជា​ស្រា​បៀរ​ទឹកខ្មៅ​ដ៏​ពេញនិយម​ក្នុងចំណោម​អតិថិជន​នៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។​

​ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែម​អំ​ពី​កម្មវិធី ABC Ambassador ទីតាំង និង​ពេលវេលា​រៀបចំ​កម្មវិធី​ពិសេស សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ ៖ www.facebook.com/ABC.ExtraStoutCambodia

​សូម​រីករាយ​ទទួលទាន​ស្រា​បៀរ ABC Extra Stout ដោយ​ទទួលខុសត្រូវ​