ក្រុម​យុវជន និង​និស្សិត​ ឡើង​ដាក់​ញត្តិ​ជា​ថ្មី​ទៀត​ទៅកាន់​រដ្ឋសភា ​ដើម្បី​ស្នើ​ឲ្យ​កោះហៅ​ លោក កឹម សុខា

​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា​ ឆ្នាំ២០១៦​ ក្រុម​យុវជន និង​និស្សិត​ប្រមា​ណ​ជាង​១០​នាក់ បាន​ឡើង​ដាក់​ញត្តិ​ជា​ថ្មី​ទៀត​ទៅកាន់​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​កោះហៅ លោក កឹម សុ​ខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឡើង​ឆ្លើយ​បំភ្លឺ​ករណី​បែកធ្លាយ​សំឡេង​សាសង​ស្នេហា​ជាមួ​យ​ស្រី​ជាច្រើន ហើយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​ញត្តិ​ដែល​យក​មក​ដាក់​នៅ​រដ្ឋ​សភា​នា​ព្រឹក​នេះ​មាន​ចំនួន​២ ៖ ​

ទី​១ ជូន​សម្ដេច​ប្រធានរដ្ឋសភា​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន

ទី​២ គោរព​ជូន​ឯកឧត្តម អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ ​ទី​១រដ្ឋសភា​ទទួលបន្ទុក​សិទ្ធ​មនុស្ស ដើ​ម្បី​ជួយ​ជំរុញ​ការ​កោះហៅ​ លោក កឹម សុខា ចូល​បំភ្លឺ​រឿង​ខ្សែ​អាត់​សម្លេង​អសីលធម៌​ ដែល​ខ្សែអាត់​សម្លេង​នោះ លោក កឹម សុខា បាន​ជំរុញ​នារី​ម្នាក់​ឲ្យ​យក​កូន​ចេញ ដែល​ជា​ទង្វើ​ប៉ះពាល់​ដល់​សិទ្ធិ​ម​នុ​ស្ស​ធ្ងន់ធ្ងរ៕