ផ្ដន្ទាទោស​បុរស​ស្បែក​ខ្មៅ​ និង​ប្រពន្ធ​វៀតណាម​ដាក់គុក​២៥​ឆ្នាំ ករណី​ជួញដូរ​គ្រឿងញៀន​

ផ្ដន្ទាទោស​បុរស​ស្បែក​ខ្មៅ​ និង​ប្រពន្ធ​វៀតណាម​ដាក់គុក​២៥​ឆ្នាំ ករណី​ជួញដូរ​គ្រឿងញៀន​



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៦​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ថា​ន់ ឡេង បានប្រកាស​សាលក្រម​សំណុំ​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្តិ​នៅ​ចំណុច​ប្រៃសណីយ៍ សាខា​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៥.២១​ ខែ​ឧសភា ​ឆ្នាំ​២០១៤។​

ជនជាប់ចោទ​ទី​១.​ឈ្មោះ ​OKEKE AMECHl SAMUEL ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​នីហ្សេ​រីយ៉ា​(​ប្តី​)​ ចៅក្រម​សម្រេច​ដាក់​ពន្ធនាគារ​២៥​ឆ្នាំ​ ពិន័យ​៥០​លាន​រៀល។​ និង​ជនជាប់ចោទ​ទី​២.​ឈ្មោះ HO THl NHU THUY ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម(ប្រពន្ធ) ចៅក្រម​សម្រេច​ដាក់​ពន្ធនាគារ​២៥​ឆ្នាំ ​ពិន័យ​៥០​លាន​រៀល។​ គ្រឿងញៀន​សរុប​ដែល​ពួកគេ​ផ្ញើ​ទៅ​ប្រទេស​អូស្ត្រាលី​មាន​ទម្ងន់​១៥០០.៥០​ក្រាម ប្រភេទ​ហេ​រ៉ូ​អ៊ីន។​

ជនជាប់ចោទ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បដិសេធ​ក្នុង​សវនាការ​ថា ​ខ្លួន​មិនបាន​ដឹង​អ្វី​ទាំង​អស់ ហើយ​ក៏​មិន​ដឹង​ថា​ថ្នាំញៀន​នេះ​ជា​របស់​អ្នកណា​ដែរ។​ នៅ​ពេល​សវនាការ​តំណាង​អយ្យការ ​លោកស្រី ស៊ឺ វណ្ណ​នី បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា ​នៅតែ​តម្កល់​បទចោទប្រកាន់​នេះ​ដដែល​ទៅលើ​ជនជាប់ចោទ​ពី​នាក់​ប្តី​ប្រពន្ធ​៕