អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ ​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​១៦​នាក់​ទៅ​តុលាការ​

អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ ​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​១៦​នាក់​ទៅ​តុលាការ​



សៀមរាប ៖ នៅ​ទី​បញ្ជា​ការដ្ឋាន​អាវុធហត្ថ ខេត្ត​សៀមរាប​នានា​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា​នេះ បាន​បង្ហាញ​មុខ​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​១៦​នាក់​បន្ទាប់ពី​បើក​ប្រតិ​ប​ត្ត​ការ បង្ក្រាប​ជា​បន្តបន្ទាប់ កន្លែង​ផ្សេងគ្នា។

មន្ត្រី​អាវុធហត្ថ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​១៦​នាក់​ត្រូវបាន​ចាប់ខ្លួន កាលពី យប់​ថ្ងៃទី​២៣​និង​ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០១៦ ម្សិលមិញ​ស្ថិត​ក្នុង ក្រុង​សៀមរាប ដោយ​កម្លាំង​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ​ថា ដា​លុច​ប្រធាន​មន្ទីរ​យុត្តិធម៌​និង​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ោ វណ្ណ​និ​ត​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​សៀមរាប។

មន្ត្រី​អាវុធហត្ថ បន្ថែម​ថា ក្រោយ​ចាប់ខ្លួន សមត្ថកិច្ច​អាវុធហត្ថ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម្សៅ​គ្រើម​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​ស្មើ​១.៤៣​ក្រាម ទូរស័ព្ទ​១៥​គ្រឿង ម៉ូតូ​៤​គ្រឿង ​និង​សម្ភារៈ​សម្រាប់​ជក់​និង​វេច​ខ្ចប់ មួយ​ចំនួន។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​២៥​មីនា​នេះ​៕