ពលរដ្ឋ​រស់នៅ​ភូមិ​កង​វ៉ា និង​ភូមិ​ពង្រ រង​ការ​ប៉ះពាល់​ពី​រថយន្ត​ដឹក​អាចម៍​ដី​របស់​អ្នក​មាន​អំណាច​

ពលរដ្ឋ​រស់នៅ​ភូមិ​កង​វ៉ា និង​ភូមិ​ពង្រ រង​ការ​ប៉ះពាល់​ពី​រថយន្ត​ដឹក​អាចម៍​ដី​របស់​អ្នក​មាន​អំណាច​

បន្ទាយមានជ័យ​ ៖ ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កង​វ៉ា និង​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជាច្រើន​គ្រួសារ​ កំពុង​ជួប​បញ្ហា​ដី​ហុយ​ និង​ភ័យខ្លាច​ពី​សុវត្ថិភាព​ខ្លួនឯង ក៏​ដូចជា​កូនចៅ​របស់​ពួក​គាត់ ​ខណៈ​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​បើក​លឿន​ហុយ​ដី​ពេញ​ភូមិ។​

បើ​តាម​ការ​អះអាង​ពី​ពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ​បាន​រៀបរាប់​ថា មួយ​ថ្ងៃៗ​មាន​រថយន្ត​ដឹក​ដី​រាប់​សិប​គ្រឿង​ឯណោះ ចេញចូល បើកបរ​គ្មាន​គោរព​ច្បាប់ គ្មាន​យោគយល់​សោះ ខ្លះ​ឃើញ​មាន​ក្មេង​ដើរ​ក្បែរ​ថ្នល់​វិញ​នោះ ​គឺ​អស់លោក​តៃកុង​បើក​លឿន​រក​បុក​សម្លាប់ចោល​តែម្តង ដោយ​ជួនកាល​ចុះ​មក​ស្ដីបន្ទោស​ថែមទៀត ជាពិសេស​នោះ​ មាន់ ទា គោ ជ្រូក​ពួកគាត់​ ត្រូវ​បាន​រថយន្ត​ទាំងនោះ​កិន​ស្លាប់​ចង់​អស់ហើយ ដូច្នេះ​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត/ក្រុង​ មេត្តា​ដោះស្រាយ​នូវ​កង្វល់​ទាំង​អស់​របស់​ពួកគាត់​ផង។

បើ​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បានឲ្យដឹង​ថា ទីតាំង​ជីក​អាចម៍​ដី​នោះ​មាន​ចំនួន​៤​ក្រុមហ៊ុន គឺ​ទី​១-​ក្រុមហ៊ុន ភ្ល​ន់ ហុង​ជា​ កូនលោក ភ្ល​ន់ តារា ជា​មេបញ្ជាការ​សឹង​រង​ខេត្ត​។ ទី​២-ក្រុមហ៊ុន ឡា​ច ហុក។ ទី​៣-ក្រុមហ៊ុន ​ញាំ សា​វន និង​ទី​៤-ក្រុមហ៊ុន ទុយ វីន។

ពាក់ព័ន្ធ​បញ្ហា​ទាំងអស់​ខាងលើនេះ​ លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​តាមរយៈ​ទូរស័ព្ទ​ថា លោក​ទទួល​ស្គាល់​ថា​ មាន​ក្រុមហ៊ុន​ចំនួន​៤​ និង​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ និង​កំពុង​រត់ការ​ទៅ​សាលាខេត្ត​ ហើយ​ខាង​មន្ទីរ​យើង​ក៏​ព្រមាន និង​បញ្ឈប់​ផង​ដែរ។​ ហើយ​ក្នុង​នោះ​ដែរ មន្ទីរ​ក៏​បាន​ណែនាំ​អប់រំ​ដល់​តៃកុង​រថយន្ត និង​ឲ្យ​បើកបរ​យឺតៗ​ដែរ។​

ជា​មួយ​នឹង​បញ្ហា​រថយន្ត​ដឹក​ដី​នេះ​ដែរ កន្លងមក​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​មានបាន​ធ្វើ​ការ​ហាម​មិន​ឲ្យ​មានការ​កាយ​ដី​ភ្នំ និង​កំណត់​យក​លុយ​ពី​ក្រុម​រថយន្ត​ដឹក​ដី​ទេ តែ​ការ​ហាម​មិនឲ្យ​កាយ​ដី​ភ្នំ​ដូចជា​មិនបាន​ដោយ​បច្ចុប្បន្ន​នៅតែ​ការ​យក​លុយ៕