ព្រាប សុវត្ថិ លើក​សរសើរ​ទឹកចិត្ត ពេជ្រ សោភា និង ងួន ចាន់​ដេ​វិត

ព្រាប សុវត្ថិ លើក​សរសើរ​ទឹកចិត្ត ពេជ្រ សោភា និង ងួន ចាន់​ដេ​វិត

ភ្នំពេញ ៖ នេះ​មិនមែន​ទើបតែ​ជា​លើកទីមួយ​ទេ ​ដែល​កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​ទេស​កម្ពុជា​លោក ព្រាប សុវត្ថិ បាន​និយាយ​លើក​សរសើរ​ពេញៗ​មាត់​ ចំពោះ​អត្តចរិត​របស់​តារា​ចម្រៀង​រួម​ដំបូល​ជាមួយ​គឺ​អ្នកនាង ពេជ្រ សោភា ខណៈ​តារា​ប្រុស​លោក ងួន ចាន់​ដេ​វិត ក៏​ត្រូវ​បានការ​លើក​សរសើ​រ​ពី​សំណាក់​រៀមច្បង​លោក ព្រាប សុវត្ថិ ដូចគ្នា​ដែរ​នោះ។

ការ​បង្ហាញ​ពី​ទឹកចិត្ត​សរសើរ​ដោយ​បើកចំហ​របស់​លោក ព្រាប សុវត្ថិ នេះ​ត្រូវ​បាន​ធ្វើឡើង​ភ្លាមៗ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់ពី​រូបលោក​និង​តារា​ចម្រៀង​អ្នកនាង​ពេជ្រ សោភា ព្រមទាំង​តារា​ចម្រៀង ងួន ចាន់​ដេ​វិត បាន​ពួតដៃ​រួមគ្នា​បកស្រាយ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា សម្ល​សម្លក់ កាល​ពីពេល​ថ្មីៗ​កន្លងមកនេះ​បង្ក​ឲ្យ​មាន​បរិយាកាស​សប្បាយរីករាយ​កក្រើក​ពេញ​ឆាក​ប្រគំ​តន្ត្រី​ ដែល​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​ហង្ស​មាស។

ភ្ជាប់​ជាមួយ​ឃ្លី​ប​វីដេអូ​ចម្រៀង​នា​ឱកាស​លើក​ឆាក​តន្ត្រី​ច្រៀង​រួមគ្នា​នោះ​លោក ព្រាប សុវត្ថិ បាន​លើក​ឡើង​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា បទ​នេះ​គឺ​បទ សម្ល​សម្លក់ ដែល​យើង​ធ្វើ​រួមគ្នា​ជាង​មួយ​អាទិត្យ​នេះ​ហើយ​និពន្ធ​បទ​ភ្លេង​ដោយ​ប្អូន Devith​។ ហើយក៏​អរគុណ​ប្អូន​ទាំងពីរ​ដែល​ផ្តល់​កិត្តិយស​អោយ​បង យើង​ទាំង​អស់​គ្នា​ក៏​មាន​កិត្តិយស​យើង​ធ្វើការ​នៅ​ក្រុមហ៊ុន​ជាមួយគ្នា​យើង​ផ្តល់​កិត្តិយស​អោយ​គ្នា​ទៅវិញទៅមក​គឺជា​ការ​មួយ​ដែល​គោរព​គ្នា​ដោយ​ពិតប្រាកដ​។

កំពូល​តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​លោក ព្រាប សុវត្ថិ បាន​បន្ថែម​ថា អ្នកណា​ដែល​ល្អ​ក៏​យើង​ទទួលយក អ្នកណា​ដែល​មិនល្អ​យើង​បោះបង់​ហើយ​រើស​យក​សេចក្តី​ល្អ​សម្រាប់​ខ្លួន​យើង​ដែល​យើង​ពេញចិត្ត​។ អរគុណ​ដល់​បងប្អូន​ដែល​គាំទ្រ​សិល្បៈ​ខ្មែរ។

ឆ្លើយ​តប​សម្តី​លើកឡើង​ពី​សំណាក់​រៀមច្បង​លោក ព្រាប សុវត្ថិ ដែល​បាន​ថ្លែង​លើក​សរសើរ​និង​អរគុណ​នេះដែរ​អ្នកនាង ពេជ្រ សោភា ក៏បាន​រំលឹក​ពី​ការ​ដឹងគុណ​ចំពោះ​លោក ព្រាប សុវត្ថិ និង​ប្រពន្ធ​របស់​លោក​ថា កាល​ឆ្នាំមុន​ខ្ញុំ​ចាំ​អត់​ភ្លេច​ឡើយ ថ្ងៃ​នោះ​ខ្ញុំ​ថត​បទ​(​ប៉ា​ដឹង​ប៉ា​វៃ​)​គាត់​បាន​ចែក​រំលែក​នៅ​អ្វី​ដែល​ខ្ញុំ​ខ្វះខាត​ឲ្យ​បាន​ដឹង​នឹង​បាន​កែ​ចង់​ប្រាប់​បង​ស្នាយ​(​ជា​ឈ្មោះ​ដើម​របស់​លោក ព្រាប សុវត្ថិ​)​ថា អា​មួយ នឹង​មិន​ឲ្យ​ខ្លួន​មាន​ជំងឺ​ល្បី​នៅ​ក្នុង​ខ្លួន​ឡើយ​ជាពិសេស​អរគុណ​ភរិយា​បង សុវត្ថិ ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​មិន​ឲ្យ​បង​ខកចិត្ត​នោះ​ទេពី​ប្អូនស្រី ពេជ្រ សោភា​ស្លាប់​ត្រូវ​ចេះ​ទុក​ឈ្មោះ រស់នៅ​ត្រូវ​ឲ្យ​គេ​ស្រលាញ់​៕