អ៊ា​ម វ​ន្នី ច្រៀង​បទ​(​ស្អប់​ស្នេហ៍​ដំបូង​)​លើ​ទឹកដី​អាមេរិក​(​មាន​វីដេអូ​)

6 Videos


​ថ្វីបើ អ៊ា​ម វ​ន្នី ច្រៀង​បណ្តើរ​លេង​ហ្គី​តា​បណ្តើរ​ក៏​គេ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់ មហាជន​នៅ​សហរដ្ឋអាមេរិក​ចំពោះ​បទ​(​ស្អប់​ស្នេហ៍​ដំបូង​) ដែលជា​ស្នាដៃ​និពន្ធ​របស់​ខ្លួនគេ​ផ្ទាល់​ដែរ ។​

អ៊ា​ម វ​ន្នី ច្រៀង​បទ​(​ស្អប់​ស្នេហ៍​ដំបូង​)​លើ​ទឹកដី​អាមេរិក​(​មាន​វីដេអូ​)

M88


​តារាចម្រៀង​និពន្ធ​បទ Original Song ច្រៀង​ដោយ​ខ្លួនឯង អ៊ា​ម វ​ន្នី បាន​ចាក​ចេញពី​មាតុប្រទេស​ទៅកាន់​ទឹកដី​អាមេរិក​នៃ​រដ្ឋ​មី​នី​សូ​តា កាលពី​ថ្ងៃទី​១៦ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ តាមរយៈ​ការស្នើសុំ​របស់​អង្គការ​សមាគម​បងប្អូន​ខ្មែរ​ដែល​រស់​នៅលើ​ទឹកដី​នោះ ដែលជា​ដំណើរ​លើក​ទី​១ សម្រាប់​តារា​រូបនេះ មានឱកាស​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន​ឯង ដើម្បី​វាយលុក​លើ​ទីផ្សារ​សិល្បៈ​កាន់តែខ្លាំង​ផងដែរ ។

អ៊ា​ម វ​ន្នី ច្រៀង​បទ​(​ស្អប់​ស្នេហ៍​ដំបូង​)​លើ​ទឹកដី​អាមេរិក​(​មាន​វីដេអូ​)

អ៊ា​ម វ​ន្នី បាន​និយាយ ថា ពិតជា​នឹកស្មាន​មិន​ដល់​ដែល មាន​អ្នកគាំទ្រ​សមត្ថភាព​របស់លោក​ខ្លាំង​ដល់​ម្ល៉ឹង ។​ ​នៅក្នុង​ការប្រគំ​តន្ត្រី​នោះ គឺមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូន ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នោះ​ផ្ទាល់ ប៉ុន្តែ​ចំណុច​ដែល​លោក​បានកត់សម្គាល់​ជាងគេ​នោះ គឺ​ពួកគាត់​មានការ​គាំទ្រ​បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​របស់លោក​ចំនួន​ពីរ​បទ គឺ​បទ​”​ស្អប់​ស្នេហ៍​ដំបូង​” និង បទ​”​ខ្ញុំ​ជា​អ្នក​ខេត្តបាត់ដំបង​”​តែម្ដង ព្រោះ​លោក​បាន​បញ្ជាក់ថា លោក​បានដឹង​តាម​ការជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​ដោយផ្ទាល់​នៅ​ខាងក្រៅ​កម្មវិធី ។

អ៊ា​ម វ​ន្នី ច្រៀង​បទ​(​ស្អប់​ស្នេហ៍​ដំបូង​)​លើ​ទឹកដី​អាមេរិក​(​មាន​វីដេអូ​)

​តារាចម្រៀង ដែល​កំពុង​ជោគជ័យ​ក្នុង​បេសកកម្ម លើ​ទឹកដី​អាមេរិក​រូបនេះ បាន ឲ្យ​ដឹងថា មក ដល់ពេលនេះ លោក​នៅ​មិនទាន់​ស៊ាំ​ជាមួយ​អាកាសធាតុ​នៅ​ទីនោះ​នៅឡើយ​ទេ ព្រោះថា សីតុណ្ហភាព​ធ្លាក់​រហូត ១០ អង្សា​ឯណោះ គឺ​អាកាសធាតុ​ត្រជាក់​ខ្លាំង ម្យ៉ាងទៀត​ចំណីអាហារ​មួយចំនួន ក៏​មិនទាន់​ស៊ាំ​ដែរ គឺ​ហូប​មិនបាន​ច្រើន ហើយ​ក្នុងនោះដែរ អ្វីដែល​មិនទាន់​ស៊ាំ​ខ្លាំង គឺ​ពេលវេលា នៅ​ស្រុក​អាមេរិក នឹង​កម្ពុជា​តែម្ដង ព្រោះ​យប់​នៅ​ស្រុក​គេ​លោក​ពិបាក​គេង​ឲ្យ​លក់​ណាស់ ។​

អ៊ា​ម វ​ន្នី ច្រៀង​បទ​(​ស្អប់​ស្នេហ៍​ដំបូង​)​លើ​ទឹកដី​អាមេរិក​(​មាន​វីដេអូ​)

​ចង់ដឹងថា​តើ​លោក អ៊ា​ម វ​ន្នី ច្រៀង​ផង​លេង​ហ្គី​តា​ផង​ពីរោះ​យ៉ាងនា​សូម​នាំគ្នា​ទស្សនា​ឃ្លី​ប​វីដេអូ ខាងក្រោម​នេះ ៕ ដេវីត​

អ៊ា​ម វ​ន្នី ច្រៀង​បទ​(​ស្អប់​ស្នេហ៍​ដំបូង​)​លើ​ទឹកដី​អាមេរិក​(​មាន​វីដេអូ​)អ៊ា​ម វ​ន្នី ច្រៀង​បទ​(​ស្អប់​ស្នេហ៍​ដំបូង​)​លើ​ទឹកដី​អាមេរិក​(​មាន​វីដេអូ​)

Posted by Capture One Image on Thursday, March 24, 2016

​ ​