ស្តាប់​បទ​ចម្រៀង​«​វ៉ែនតា​ខ្មៅ អាវ​ស្បែក​»​របស់ សុវត្ថិ​ឌី ធា​រី​កា បន្តិច​មើល យ៉ាងម៉េច​ដែរ​?

6 Videos


​មាននៅ​ចាំ​ទេ​ថា កញ្ញា សុវត្ថិ​ឌី ធា​រី​កា ដែលជា​បេ​ក្ខ​នារី​ប្រឡង​ក្នុង​កម្មវិធី Cambodian Idol ឈានដល់​វគ្គ Top4 ។ ថ្វីដ្បិតតែ​ពុំបាន​ទទួល​ជ័យលាភី​ក៏ពិតមែន ប៉ុន្តែ​នាង​មាន​មោទកភាព​ខ្ពស់ ព្រោះ​នៅក្នុង​វគ្គ Top 4 គឺមាន​បេ​ក្ខ​នារី​តែ​នាង​ម្នាក់​គត់ ក្រៅពីនោះ សុទ្ធតែជា​បេក្ខជន ។ ម្ចាស់​ជ័យលាភី Cambodian Idol នាពេលនោះ បាន​ទៅលើ​បេក្ខជន នី រតនា ។​

ស្តាប់​បទ​ចម្រៀង​«​វ៉ែនតា​ខ្មៅ អាវ​ស្បែក​»​របស់ សុវត្ថិ​ឌី ធា​រី​កា បន្តិច​មើល យ៉ាងម៉េច​ដែរ​?

M88


​ក្រោយពេល​ប្រលង​កម្មវិធី Cambodian Idol ចប់ ធា​រី​កា បាន​បោះជំហាន​ចូល​សិល្បៈ​ជា​បណ្តើរៗ ព្រមទាំង​មាន​ការងារ​មមាញឹក​ចេញ​ច្រៀង​នៅតាម​កម្មវិធី​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ និង ច្រៀង​នៅតាម​កម្មវិធី​ប្រគំ​តន្ត្រី តាម​បណ្តា​ខេត្ត​នានា រហូតមកដល់​ពេលនេះ នាង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ។​

ស្តាប់​បទ​ចម្រៀង​«​វ៉ែនតា​ខ្មៅ អាវ​ស្បែក​»​របស់ សុវត្ថិ​ឌី ធា​រី​កា បន្តិច​មើល យ៉ាងម៉េច​ដែរ​?

​ទោះបីជា​ការងារ​សិល្បៈ​របស់​នាង​មាន​សន្ទុះ​រីកចម្រើន​យ៉ាងណាក្តី តែ សុវត្ថិ​ឌី ធា​រី​កា ហាក់បីដូច​ជាមាន​អារម្មណ៍​កក់ក្តៅ​នៅឡើយ រហូតមកដល់​ពេលនេះ នាង​ពុំទាន់​មានឈ្មោះ ជា​តារាចម្រៀង​ប្រចាំ​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​នៅឡើយ ។​

ស្តាប់​បទ​ចម្រៀង​«​វ៉ែនតា​ខ្មៅ អាវ​ស្បែក​»​របស់ សុវត្ថិ​ឌី ធា​រី​កា បន្តិច​មើល យ៉ាងម៉េច​ដែរ​?

​អ្នកណា​អាច​ទាយ​ត្រូវ តើ សុវត្ថិ​ឌី ធា​រី​កា អាចមាន​ឱកាស បាន​ក្លាយជា​តារាចម្រៀង​ប្រចាំ​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ទេ​? នៅក្នុង​កម្មវិធី​« តន្ត្រី​ខា​រ៉ា​បាវ​»​របស់​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ កន្លងមកនេះ នាង​ត្រូវបាន​គេ​អញ្ជើញ ជា​តារាចម្រៀង​កិត្តិយស នៅក្នុង​កម្មវិធី​នេះ មើលទៅ​ការតុបតែង​ខ្លួន និង រូប​សម្រស់​របស់​នាង​នាពេលនេះ ពិតជា​មានការ​ខុសប្លែក​ជាង​ពីមុន​ច្រើន​។​

ស្តាប់​បទ​ចម្រៀង​«​វ៉ែនតា​ខ្មៅ អាវ​ស្បែក​»​របស់ សុវត្ថិ​ឌី ធា​រី​កា បន្តិច​មើល យ៉ាងម៉េច​ដែរ​?

​នៅក្នុង​កម្មវិធី​«​តន្ត្រី​ខា​រ៉ា​បាវ​»​នាពេលនោះ នាង​បាន​ច្រៀង និង បញ្ចេញ​កាយវិការ​ក្បាច់​រាំ យ៉ាង​រស់​រវើក​គឺ​ស៊ី​ទៅនឹង​អត្ថន័យ​នៃ​បទ​ចម្រៀង ។​

ស្តាប់​បទ​ចម្រៀង​«​វ៉ែនតា​ខ្មៅ អាវ​ស្បែក​»​របស់ សុវត្ថិ​ឌី ធា​រី​កា បន្តិច​មើល យ៉ាងម៉េច​ដែរ​?ស្តាប់​បទ​ចម្រៀង​«​វ៉ែនតា​ខ្មៅ អាវ​ស្បែក​»​របស់ សុវត្ថិ​ឌី ធា​រី​កា បន្តិច​មើល យ៉ាងម៉េច​ដែរ​?ស្តាប់​បទ​ចម្រៀង​«​វ៉ែនតា​ខ្មៅ អាវ​ស្បែក​»​របស់ សុវត្ថិ​ឌី ធា​រី​កា បន្តិច​មើល យ៉ាងម៉េច​ដែរ​?ស្តាប់​បទ​ចម្រៀង​«​វ៉ែនតា​ខ្មៅ អាវ​ស្បែក​»​របស់ សុវត្ថិ​ឌី ធា​រី​កា បន្តិច​មើល យ៉ាងម៉េច​ដែរ​?ស្តាប់​បទ​ចម្រៀង​«​វ៉ែនតា​ខ្មៅ អាវ​ស្បែក​»​របស់ សុវត្ថិ​ឌី ធា​រី​កា បន្តិច​មើល យ៉ាងម៉េច​ដែរ​?ស្តាប់​បទ​ចម្រៀង​«​វ៉ែនតា​ខ្មៅ អាវ​ស្បែក​»​របស់ សុវត្ថិ​ឌី ធា​រី​កា បន្តិច​មើល យ៉ាងម៉េច​ដែរ​?

​សូម​ទស្សនា​វីដេអូ​ច្រៀង​រាំ​របស់​នាង​ទាំងអស់គ្នា​៖      (​ដោយ ហា នាង)​