សូ​នី ស៊ុយ បង្ហើប​មូលហេតុ​មិន​ត្រូវការ​អាពាហ៍ពិពាហ៍​បែប​រ៉ូ​មែន​ទិ​ក​

6 Videos


​ស្រប​ពេលដែល​មង្គលកា​រ​ដ៏​ធំ និង រ៉ូ​មែន​ទិ​កនៅ​កោះ​បាលី រវាង​តារា​សម្តែង Nicky Wu និង នាង Cecilia Liu ដែល​បាន​វាយលុក​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​រួចមក​នេះ សំណួរ​ក៏ត្រូវ​បាន​ផ្តោត​សួរ​ទៅ​តារា​សម្តែង​ស្រី​មួយរូប​ដែល​ចុះ​អេ​តា​ស៊ីវិល​រួច តែ​មិនទាន់​រៀបការ នាង Sonia Sui ។​

សូ​នី ស៊ុយ បង្ហើប​មូលហេតុ​មិន​ត្រូវការ​អាពាហ៍ពិពាហ៍​បែប​រ៉ូ​មែន​ទិ​ក​

M88


​ម្តាយកូន​ប្រុស​ម្នាក់​រូប​នេះ​ត្រូវបាន​អ្នកសារព័ត៌មាន​សួរថា តើ​នាង​នឹងមាន​គម្រោង​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​បែបណា​ដែរ​នាពេលខាងមុខ ។ នាង​ក៏បាន​ឆ្លើយតប​នឹង​សំណួរ​នេះ​វិញ​ដែរ​ថា អាពាហ៍ពិពាហ៍​ដែល​នាង និង ស្វាមី​អាច​នឹង​ប្រារព្ធ​មាន​លក្ខណៈសាមញ្ញ​តែប៉ុណ្ណោះ គឺ​មិន​ធំដុំ​ដូច​គេ​នោះទេ ។ នាង​បាន​ប្រាប់ទៀតថា នាង និង ស្វាមី​ជាម​នុស្ស​ដែល​ចូលចិត្ត​ភាពសាមញ្ញ ហើយ​សព្វថ្ងៃ​នាង​ក៏​ពេញ​ចិត្តនឹង​ជីវិត​នាង ហេតុនេះ ទោះបីជា​គ្មាន​ពិធីអាពាហ៍ពិពាហ៍ ក៏​គ្មាន​បញ្ហា​អ្វី​ដែរ ។​

សូ​នី ស៊ុយ បង្ហើប​មូលហេតុ​មិន​ត្រូវការ​អាពាហ៍ពិពាហ៍​បែប​រ៉ូ​មែន​ទិ​ក​

​នាង​បាន​បន្ថែមទៀតថា នេះ​ប្រហែល​អាចមកពី​ការងារ​សម្តែង​របស់​នា​ង​ក្នុង​រឿង​ភាគ​ច្រើនពេក ហើយ ទើប​បណ្តាល​ឲ្យ​នាង​គ្មាន​បំណង​ក្នុងការ​ប្រារព្ធ​អាពាហ៍ពិពាហ៍​បែប​រ៉ូ​មែន​ទិ​ក​អ្វី​នឹង​គេ ។ គួរ​រំឭក​ដែរ​ថា នាង និង ស្វាមី​បាន​ចុះ​អេ​តា​ស៊ីវិល​កាលពី​ឆ្នាំ ២០១៥ និង មានកូន​ប្រុស​ម្នាក់​ផងដែរ​នាពេល​បច្ចុប្បន្ន​នេះ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អ៊ឺ​ន​ធឺរ​ថេ​ន​មេន​)

សូ​នី ស៊ុយ បង្ហើប​មូលហេតុ​មិន​ត្រូវការ​អាពាហ៍ពិពាហ៍​បែប​រ៉ូ​មែន​ទិ​ក​សូ​នី ស៊ុយ បង្ហើប​មូលហេតុ​មិន​ត្រូវការ​អាពាហ៍ពិពាហ៍​បែប​រ៉ូ​មែន​ទិ​ក​