ថៃ​​ ជា​ក្រុម​អាស៊ាន​តែ​១​គត់​​ ដែល​ឡើង​ផុត​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២យប់មិញ

ក្រុម​ជម្រើស​ជាតិនៃ​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ World Cup ​យប់​មិញ​ ​​គឺ​មាន​តែ​ក្រុម​ជម្រើស​ជាតិ​ថៃ​​ប៉ុណ្ណោះ ដែល​អាច​កក់​កៅអី​ឡើង​ទៅ​វគ្គ​បន្ទាប់។

​ថៃ ដែល​ស្ថិត​ក្នុង​ពូល​ F គឺ​បាន​ឡើង​ទៅ​ជុំ​បន្ទាប់ ក្រោយ​​ស្មើ​ ២-២ ទល់​នឹង​​អ៊ីរ៉ាក់​យប់​មិញ ដោយ​មាន​១៤​ពិន្ទុ​ នាំ​មុខ​គេ​ដាច់​លើ​កំពូល​តារាង។
​រីឯ​វៀតណាម គឺជា​ក្រុម​អាស៊ីអាគ្នេយ៍​តែ​១​គត់​ដែល​ឈ្នះ​យប់​មិញ​ ក្រោយ​​បំបាក់​តៃវ៉ាន់ ៤-១ ​​នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង។ វៀតណាម​ ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ពូល F​ មិន​ទាន់​ជាប់​នៅ​ឡើយ​ទេ នឹង​ត្រូវ​​កាត់​ក្ដី​​ប្រកួត​ចុង​ក្រោយ​ ប៉ះ​អ៊ីរ៉ាក់​​ ដែល​ស្ថិត​នៅ​លេខ​២​។

ថៃ​​ ជា​ក្រុម​អាស៊ាន​តែ​១​គត់​​ ដែល​ឡើង​ផុត​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២យប់មិញ

ថៃ​​ ជា​ក្រុម​អាស៊ាន​តែ​១​គត់​​ ដែល​ឡើង​ផុត​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២យប់មិញ

ថៃ​​ ជា​ក្រុម​អាស៊ាន​តែ​១​គត់​​ ដែល​ឡើង​ផុត​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២យប់មិញ

ថៃ​​ ជា​ក្រុម​អាស៊ាន​តែ​១​គត់​​ ដែល​ឡើង​ផុត​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២យប់មិញ

ថៃ​​ ជា​ក្រុម​អាស៊ាន​តែ​១​គត់​​ ដែល​ឡើង​ផុត​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២យប់មិញ

​ចំណែក​ឯ​ម៉ាឡេស៊ី ​ដែល​ស្ថិត​នៅ​ពូល​ A បាន​ចាញ់​ អារ៉ាប៊ីសាអ៊ូឌីត ២-០ ​និង​ធ្លាក់​ត្រឹម​វគ្គ​នេះ​ហើយ ដោយ​មាន​តែ​៤​ពិន្ទុ ​ស្ថិត​នៅ​លេខ​៤ ក្នុង​ពូល។ ដោយ​ឡែក​ពូល​ H ឯ​ណោះ​វិញ ហ្វីលីពីន បាន​ចាញ់​អ៊ូបេគីស្ថាន ១-០ ​និង​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​នេះ​ដែរ ដោយ​មាន​៧​ពិន្ទុ ស្ថិត​នៅ​លេខ​៤។

ងាក​មក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​នៅ​ពូល​ E វិញ បាន​ចាញ់​ស៊ីរី ៦-០ ជា​លើក​ទី​២ ​និង​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​នេះ​ដូច​គ្នា បន្ទាប់​ពី​៨​ប្រកួត​ ចាញ់​ទាំង​៨ ​មាន​០​ពិន្ទុ ស្ថិត​នៅ​ចំណាត់​ថ្នាក់​បាត​តារាង​លេខ​៥៕

ប្រភព៖ sabay

  • ថៃ​​ ជា​ក្រុម​អាស៊ាន​តែ​១​គត់​​ ដែល​ឡើង​ផុត​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២យប់មិញ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ជីវិតនិងសង្គម
Tags: