កូនស្រី​ទាំង​២​របស់​លោក Obama ចង់​ជួប Messi តែ​មិន​បាន​សម្រេច

លោក​ប្រធានាធិបតី​ Barack Obama ដែល​​​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​អាហ្សង់ទីន​ បាន​ឲ្យ​ដឹង​ថាកូន​ស្រី​ទាំង​២ គឺ Sasha និងMalia មាន​បំណង​ចង់​ជួប ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ប៉ុន្តែ​ការ​ប៉ុនប៉ង​នេះ​ត្រូវ​បរាជ័យ។

កូនស្រី​ទាំង​២​របស់​លោក Obama ចង់​ជួប Messi តែ​មិន​បាន​សម្រេច

នៅ​សាលា​បណ្ដុះ​គំនិត​មេ​ដឹកនាំ​វ័យក្មេង ក្នុង​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន ប្រធានាធិបតី​ទី​៤៤​របស់​អាមេរិក​រូបនេះ​បាន​ថ្លែង​ថា៖ “ខ្ញុំ​ចង់​នាំ​កូន​ស្រី​ទាំង២ មក​កាន់​ទីនេះ​ដើម្បី​ឲ្យ​ពួកគេ​អាច​មើលទេសភាពនៃ​ទីក្រុង Buenos។ Sasha និងMalia មាន​ឱកាស​ជួប​នឹង​សម្ដេច​ប៉ាប Pope Francis ដែល​ជា​បុគ្គលដ៏​ល្បី​ជនជាតិ​អាហ្សង់ទីន ហើយ​ពេលនេះពួកគេ​ចង់​ជួបកីឡាករ Messi តែ​ខ្ញុំ​មិន​អាច​សម្រេច​បំណងនោះ​បាន”។

កូនស្រី​ទាំង​២​របស់​លោក Obama ចង់​ជួប Messi តែ​មិន​បាន​សម្រេច

 

Messi កំពុង​ស្ថិតនៅប្រទេសឈីលី ដោយជាប់​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង​យុទ្ធនាការជម្រុះ​ពានរង្វាន់​ពិភពលោក ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង។ ខ្សែប្រយុទ្ធ​វ័យ២៨ឆ្នាំ​បាន​ដឹកនាំ​ក្រុម​យក​ឈ្នះ​ម្ចាស់​ផ្ទះ ក្រុម​ជម្រើស​ជាតិ​ឈីលី ២-១ ព្រឹក​ម៉ិញ​នេះ ធ្វើ​ឲ្យ​អាហ្សង់ទីន​រំកិល​ឡើង​មក​លេខ​៤ មាន​៨​ពិន្ទុ​ក្រោយ​លេង​បាន ៥ប្រកួត  (ចុចអាន)៕

ប្រភព៖ sabay

  • កូនស្រី​ទាំង​២​របស់​លោក Obama ចង់​ជួប Messi តែ​មិន​បាន​សម្រេច已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:ជីវិតនិងសង្គម
Tags: