ហេតុផល​៤​យ៉ាង​ដែល​ Bale គួរ​តែ​ចាក​ចេញ​ពី​ Real Madrid ដើម្បី​ឲ្យ​គេ​មាន​ភាព​លេចធ្លោ​ជាង​នេះ​

ជា​ការ​ពិត​ Gareth Bale គឺ​ជា​កីឡាករ​ដែល​ក្លឹប​ Real Madrid ទិញ​ចូល​ថ្លៃ​ជាង​បំផុត​ក្នុង​ពិភព​លោក​ ។ តែ​យ៉ាង​ណា​តាំង​ពី​ចូល​រួម​ជាមួយ​ Real Madrid មក​គេ​ហាក់​ពុំ​សូវ​មាន​ភាព​លេចធ្លោ​គួរ​ឲ្យ​កត់​សម្គាល់​អ្វី​នោះ​ទេ​ បើ​ទោះ​ជា​គេ​អាច​រក​គ្រាប់​បាល់​ជា​ហូរហែ​មក​នោះ​ ដោយ​គិត​មក​ដល់​នេះ​គេ​អាច​ស៊ុត​៥៤​ក្នុង​ការ​បង្ហាញ​ខ្លួន​១១៣​ប្រកួត​ ។

យ៉ាង​ណា​ខាង​ក្រោម​ជា​ហេតុ​ផល​ដែល​ Bale គួរ​តែ​ចាក​ចេញ​ពី​ Real Madrid ដើម្បី​គេ​លេចធ្លោ​ជាង​នេះ​ ៖

1១ . Bale តែង​តែ​ស្ថិត​ក្រោម​ស្រមោល​របស់​ Ronaldo ជានិច្ច​នៅ​ក្លឹប​ Real Madrid

ច្បាស់​ណាស់​ Ronaldo គឺ​ជា​វីរបុរស​របស់​ក្លឹប​ Real Madrid គេ​អាច​ស៊ុត​បាន​ដល់​ទៅ​៥០-៦០​គ្រាប់​ក្នុង​មួយៗ​ឆ្នាំ​ ដូចនេះ​វា​ពិត​ជា​មាន​សម្ពាធ​ណាស់​សម្រាប់​ Bale ។ ហើយ​បើ​ Bale ចង់​ក្លាយ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​នោះ​គេ​ត្រូវ​ធ្វើ​កីឡាករ​អាត្មា​និយម​ តែ​វា​មិន​ទៅ​រួច​ព្រោះ​គេ​មិន​អាច​ស៊ុត​ដោយ​មិន​ខ្វល់​ពី​វីរបុរស​ក្នុង​ក្លឹប​គឺ​ Ronaldo នោះ​ទេ​ ។ ហើយ​មួយ​វិញ​ទៀត​តាំង​ពី​ផ្លាស់​មក​ Real Madrid របួស​គឺ​ជា​ឧបសគ្គ​ Bale ពិបាក​អភិវឌ្ឍន៍​ខ្លួន​ផង​ដែរ​ ។

2២ . Bale មិន​មែន​ជា​វត្ថុ​មាន​តម្លៃ​របស់​ Real Madrid

យើង​ឃើញ​ថា​សម្រាប់​ Barcelona កីឡាករ​ Lionel Messi គឺ​គេ​អាច​ចាត់​ទុក​ថា​ជា​វត្ថុ​មាន​តម្លៃ​របស់​ក្រុម​ ។ ហើយ​សម្រាប់​ Real Madrid គឺ​ Ronaldo ជា​វត្ថុ​ដ៏​មាន​តម្លៃ​ក្នុង​ក្រុម​មិន​មែន​ជា​ Bale នោះ​ទេ​ ។

ដូចនេះ​ Bale គួរ​តែ​ផ្លាស់​ទៅ​លេង​នៅ​ក្រុម​ផ្សេងៗ​ដូចជា​ Bayern Munich , Chelsea ឬ​ក៏​ PSG ជា​ដើម​នោះ​គេ​អាច​នឹង​ក្លាយ​វត្ថុ​មាន​តម្លៃ​នៅ​ទី​នោះ​មិន​ខាន​ ។

3៣ . ក្រៅ​ពី​ Ronaldo , Jame ក៏​ជា​គូ​ប្រជែង​ដ៏​សំខាន់​ក្នុង​ក្រុម​ផង​ដែរ​

សម្រាប់​ក្រុម​ដែល​សំបូរ​លុយ​ដូចជា​ Real Madrid គេ​តែង​តែ​ទិញ​កីឡាករ​ដែល​ថ្លៃៗ​ហើយ​សុទ្ធ​តែ​មាន​គុណភាព​ ជាក់​ស្ដែង​ដូចជា​កីឡាករ​ Jame Rodrique គេ​មាន​សមត្ថភាព​អាច​និយាយ​ថា​ប្រហាក់​ប្រហែល​នឹង​ Bale ទៅ​ហើយ​ ។ ដូចនេះ​វា​អាច​ជា​ហេតុ​ផល​ដែល​ Bale គួរ​តែ​ផ្លាស់​ទៅ​រក​ទ្រនំ​ថ្មី​ដែល​ពុំ​សូវ​មាន​ការ​ប្រជែង​ក្នុង​ក្រុម​បែប​នេះ​ ។

4៤ . កីឡាករ​ Gareth Bale អាច​និង​ក្លាយ​កីឡាករ​លែង​សំខាន់​សម្រាប់​ Real Madrid

កាល​ពី​៣​ឆ្នាំ​មុន​ Real Madrid បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា​១០០​លាន​អឺរ៉ូ​ដើម្បី​ទិញ​ Bale ពី​ Tottenham Hortspur ។ ប៉ុន្តែ​នៅ​ពេល​ដែល​ Real Madrid គិត​ថា​ Bale មិន​សូវ​សំខាន់​នោះ​ពួក​គេ​នឹង​លក់​គេ​ក្លឹប​ណាមួយ​ដែល​ហ៊ាន​ចំណាយ​លុយ​ដ៏​ច្រើន​ ហើយ​បន្ទាប់​មក​គេ​នឹង​រក​កីឡាករ​ថ្មី​មក​ជំនួស​កន្លែង​ ដែល​នេះ​គឺ​ដូច​នឹង​គំរូ​កីឡាករ​ចាស់ៗ​របស់​ Real Madrid គឺ​ Angel Di Maria និង​ Arjen Robben ជា​ដើម​ ។

ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ ? តើ​ Bale គួរ​ចាក​ចេញ​ឬទេ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ហេតុផល​៤​យ៉ាង​ដែល​ Bale គួរ​តែ​ចាក​ចេញ​ពី​ Real Madrid ដើម្បី​ឲ្យ​គេ​មាន​ភាព​លេចធ្លោ​ជាង​នេះ​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/03/25  Category:កីឡា
Tags: